សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ


(ខេត្តកណ្ដាល)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យការប្រលង និងចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ។     


ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ សូមទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។


យោងតាមរបាយការណ៍ បានឱ្យដឹងថា ឆ្នាំនេះខេត្តកណ្ដាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៩មណ្ឌល ស្មើនឹង ៥០៤បន្ទប់ កើន ៣៩បន្ទប់  ដែលមានថ្នាក់វិទ្យាសាស្ត្រ ០៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៣មណ្ឌល។ មណ្ឌលទាំង១៩នោះ គឺមាននៅតាមសាលាក្នុងក្រុង ស្រុក ចំនួន៦ រួមមាន៖ 

១-ក្រុងតាខ្មៅ មាន ៥មណ្ឌល សម្រាប់បេក្ខជនមកពី៖ ក្រុងតាខ្មៅ -សាលាឯកជន(សុវណ្ណភូមិ -ប៊ែលធី-វេស្ទលែនដ៍) បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និង ស្វៃរិនបំពេញវិជ្ជា។ 

២-ស្រុកស្អាង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី៖ស្រុក ស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន។ 

៣-ស្រុកកណ្ដាលស្ទឹង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកកណ្ដាលស្ទឹង  និងស្រុកអង្គស្នួល។ 

៤-ស្រុកកៀនស្វាយ មាន  ២មណ្ឌល សម្រាប់បេក្ខជនមកពី៖ ស្រុកកៀនស្វាយ និងស្រុក លើកដែក។ 

៥-ស្រុកពញាឮ មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកពញាឮ ស្រុកអង្គស្នួល និងស្រុកមុខកំពូល។

៦-ស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី៖ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុង អរិយក្សត្រ។


ខេត្តកណ្ដាល មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១២៤២១នាក់ ស្រី ៧០០៥នាក់ ក្នុងនោះមាន៖ ១-បេក្ខជនចំណេះទូទៅ-ថ្នាក់វិទ្យាសាស្រ្ត ៣១៨៤នាក់ ស្រី ១៩៦១នាក់

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៧៩៨០នាក់ ស្រី  ៤៤៨១នាក់។ ២-បេក្ខជនស្វ័យរិនចំណេះទូទៅ-ថ្នាក់វិទ្យាសាស្រ្ត ០១នាក់ ស្រី ០១នាក់

-ថ្នាក់វិទ្យាសាស្រ្តសង្គម ៩០៥នាក់ ស្រី ៤៥៩នាក់

៣-បេក្ខជនបំពេញវិជ្ជា-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣១៦នាក់ ស្រី ៩២នាក់

៤-បេក្ខជនស្វៃរិនបំពេញវិជ្ជា-ថ្នាក់វិទ្យាសាស្រ្ត  គ្មាន-ថ្នាក់វិទ្យាសាស្រ្តសង្គម ៣៥នាក់ ស្រី ១១នាក់


សូមបញ្ជាក់ថា បើធៀបទៅនឹងឆ្នាំសិក្សា២០២៣ -២០២៤៖-មណ្ឌលប្រឡង កើន ចំនួន ០១មណ្ឌល-បេក្ខជន   កើន ចំនួន ១ ៣០៧នាក់។















អ្នកទស្សនា: Views

 អភិបាលរងខេត្តកំពង់ចាម កាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥ នៅមណ្ឌលប្រឡល សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម អ្នកចេះគឺជាប់








អ្នកទស្សនា: Views

 សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា


Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia





អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពរាយបន្លាលួស នៅភូមិជោគជ័យ ដោយយោធាថៃ

អ្នកទស្សនា: Views


លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវរបស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំងរបស់ថៃបានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ។

ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ សីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតបដែល ស្តែងចេញពីការព្រួយបារម្ភចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅនៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រឡាញ់ទឹកដី និងការការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា នៅក្នុងហេតុការណ៍នេះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់អាវុធក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយម្យ៉ាងវិញទៀតកងកម្លាំងរបស់យើងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដូច ដែលបានឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយកម្ពុជាសូមអះអាងពីការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការបង្កើននូវភាពតានតឹង និងការប៉ះទង្គិចគ្នាខាងផ្នែកយោធាសាជាថ្មី ដែលក្នុងន័យនេះកម្ពុជាសូមស្នើភាគីថៃឱ្យគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសស្មារតីនៃកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥៕ ដោយ៖ ចាន់ សុភឿន,មករា

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពនិងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

អ្នកទស្សនា: Views


ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

រដ្ឋសភាកម្ពុជា ស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

អ្នកទស្សនា: Views

  

(ភ្នំពេញ)៖ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។