សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts

តំបន់ទេសចរអូរឈើក្រំ ជាប់ព្រំដែនកម្ពុជាថៃ មានទេសភាពស្រស់ស្អាត

អ្នកទស្សនា: Views

 


  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញ តំបន់ទេសចរមួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរព្រំដែនកម្ពុជាថៃ មានទេសភាពស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ មានផ្ទាំងថ្មតូចធំ អាចឱ្យភ្ញៀវមកពីទីជិតឆ្ងាយ អង្គុយលេងបាន ខណ:ភ្ញៀវទេសចរភាគច្រើន ហាក់ដូចជាមើលរំលង មិនសូវបានដឹង និងស្គាល់កន្លែងមួយនេះទេ។ លើសពីនេះ តំបន់ទេសចរមួយនេះ នៅក្បែរនឹងច្រកទ្វារអន្តរជាតិព្រំ ក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

  បើតាមស្រ្តីម្នាក់ ឈ្មោះ លីន ជាអ្នកជួលដីគេរៀបចំធ្វើខ្យុសទទួលភ្ញៀវ បានរៀបរាប់ឱ្យដឹងថា ៖ កន្លែងទេសចរមួយនេះ គឺគាត់បានរៀបចំតុបតែង ជាកន្លែងអង្គុយលេងកម្សាន្ត និងមានខ្យុសតូចធំ សម្រាប់ឱ្យភ្ញៀវចូលហូបអាហារជួបជុំគ្រួសារ ជាង១០ខ្នង នៅក្បែរមាត់អូរ ព្រំដែនកម្ពុជាថៃ ដែលមានទឹកអូរហូរគ្រឿនៗ ធ្លាក់មកពីប្រទេសថៃតែម្តង។ ប្រភពបន្តថា កាលពីមិនទាន់បិទច្រកទ្វារព្រំដែន ដោយសារបញ្ហាជំងឺកូវីដ ១៩ គឺមានភ្ញៀវ ចូលមកហូបអាហារជាច្រើន ដោយមានអ្នកចេញចូលរកស៊ីដឹកទំនិញ យកទៅលក់ដូរនៅប្រទេសថៃ ។ ក៏មានភ្ញៀវខ្លះចូលមកលេងកាស៊ីណូនៅក្បែរព្រំដែន ចូលទៅនាំគ្នាអង្គុយលេងក្នុងកន្លែងរបស់ខ្លួន តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់ភ្ញៀវបន្តិច។ ដូច្នេះ បើសិន ជាភ្ញៀវទេសចរនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញចាប់អារម្មណ៍ អាចចូលលេងកន្លែងគាត់ផងដែរ។

គាត់បញ្ជាក់ថា ម្ហូបអាហារលក់ក្នុងតម្លៃសមរម្យ មានដូចជាត្រីរ៉ស់ស្ងោជ្រក់ ស្លកង្កែប អន្ទង់ ឆាក្តៅមាន់ ព្រមទាំងមានម្ហូប ពិសេសគឺសត្វកន្ធាយចិញ្ចឹមលើកយមកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលលក់ក្នុងតម្លៃ ១ក្បាល៧ម៉ឺនទៅ៨ម៉ឺនរៀល៕ ដោយ ៖ នាក់ ង៉យ





ចិននិងកម្ពុជាប្រជុំវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន

អ្នកទស្សនា: Views

  


ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២០ខែ មករា រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។
 ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តន៍កុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ហើយក៏ជាកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន ។

ប្រការនេះបានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំ ចេញ កសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។ យោងតាមការរៀបចំកិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយៈពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ខែមករាខាងមុខ នេះ។ 

មន្រ្តីតំណាងស្ថានទូតចិន ប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងដំណើរការទាំងស្រុង។ សូមបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មផ្សេងៗ។ ក្នុងនោះកម្ពុជា មានកសិផលជាច្រើន ដែលបាននាំ ចេញទៅប្រទេសចិន ដោយផ្ទាល់មានដូចជា ចេក ស្វាយ កៅស៊ូជាដើម។ ចំណែកផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញទៅចិនដោយផ្ទាល់ ក្នុងពេលឆាប់ៗខាងមុខនេះ៕