សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 អំណោយ អំពូលសូឡាបំភ្លឺផ្លូវ និងបង្គោលទីបដែក ភ្ជាប់ជាមួយទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសហគមន៍ ដើម្បីបំភ្លឺផ្លូវតាមបណ្តោយផ្លូវសាលារៀន វត្តនិងវិហារឥស្លាម នៅខេត្តតាកែវ


តាកែវ៖ អំណោយ អំពូលសូឡាបំភ្លឺផ្លូវ ចំនួន ១០ ឈុត និងបង្គោលទីបដែក ភ្ជាប់ជាមួយទង់ជាតិ ចំនួន ១០ ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសហគមន៍ ដើម្បីដំឡើងបំភ្លឺតាមបណ្តោយផ្លូវសាលារៀន វត្តនិងវិហារឥស្លាម នៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាសនិកឥស្លាមក្នុងមូលដ្ឋាន។


ពិធីប្រគល់ទទួលនោះដែរ ប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ លោក រស់ ចំណាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ាង គឹមស្រឿន ទីប្រឹក្សារាជរដ្ឋាភិបាល  លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងក្រុមការងារ លោក សុខ លី គណៈអ៉ីមាំខេត្តតាកែវ លោក ម៉ាត់ យ៉េប អនុគណៈអ៉ីមាំខេត្ត និងជា ហាកឹមវិហារអ៉ីស្លាម លោក ម៉ូវ ឡេង ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោក យ៉ើ ឌត តំណាងអាជ្ញាធរភូមិចុងថ្នល់  គណៈកម្មាការវិហារអ៉ីស្លាមនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។


លោក រស់ ចំណាន បានបញ្ជាក់ថា ការឧបត្ថម្ភអំពូលសូឡា និងបង្គោលទង់ជាតិនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការអភិវឌ្ឍសហគមន៍ ដោយផ្តោតលើការកែលម្អបរិយាកាសតាមបណ្ដោយផ្លូវទៅសាលារៀន វត្ត និងតាមបណ្ដោយផ្លូវទៅវិហារឥស្លាម សម្រាប់បងប្អូនគោរពសក្ការៈ  ដើម្បីធានាឱ្យមានពន្លឺបំភ្លឺគ្រប់គ្រាន់នៅពេលយប់ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។


លោកបានបន្ថែមទៀតថា ជាមួយគ្នានេះ ការដំឡើងបង្គោលទីបដែកភ្ជាប់ជាមួយទង់ជាតិ ក៏ជាការចូលរួមលើកកម្ពស់សោភ័ណភាព និងបង្ហាញពីស្មារតីសាមគ្គីភាព និងសេចក្តីគោរពចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ផងដែរ។


លោកបានសង្កត់ធ្ងន់ថា «កិច្ចការមនុស្សធម៌ និងការបរិច្ចាគនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសុខដុមរមនីយកម្មសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការរួមរស់ដោយសន្តិភាព ការគោរពជំនឿសាសនា និងការលើកកម្ពស់សាមគ្គីភាពរវាងប្រជាពលរដ្ឋគ្រប់សាសនា។ សកម្មភាពទាំងនេះក៏បានបង្ហាញពីការរួបរួម សាមគ្គីភាព ការស្រឡាញ់ និងរាប់អានគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរ ទោះបីមានជំនឿសាសនាផ្សេងគ្នាក៏ដោយ ប៉ុន្តែតែងតែរស់នៅជាមួយគ្នាដោយសុខដុមរមនា ក្នុងនាមជាជនរួមជាតិតែមួយ ក្រោមដំបូលសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា»។


ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សិស្សានុសិស្ស និងសាសនិកឥស្លាម និងថ្នាក់ដឹកនាំឥស្លាមខេត្ត បានសម្ដែងការសាទរ និងថ្លែងអំណរគុណចំពោះ លោក រស់ ចំណាន ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមគាំទ្រការអភិវឌ្ឍន៍សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕






អ្នកទស្សនា: Views




អាជ្ញាធរខេត្តកណ្ដាល និងក្រសួងពាក់ព័បានចុះពិនិត្យស្ថានភាពរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ក្នុងស្រុកមុខកំពូល

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មាន មានកម្មកររោងចក្រដួលសន្លប់ នារសៀនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួម ពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពកម្មករដួលសន្លប់នៅរោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ តាមបញ្ជាក់របស់មន្ត្រីជំនាញនិមួយៗ បន្ទាប់ពីធ្វើការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមការងារបានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការអាចជាមូលហេតុដែលបណ្ដាលឱ្យកម្មករ ដួលសន្លប់ដោយសារកង្វះប្រព័ន្ធត្រជាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានស្នើរអោយម្ចាស់រោចក្រ ត្រូវដោះស្រាយក្នុងស្ថានភាពបន្ទាន់ ដោយរោងចក្រត្រូវធ្វើការរាយប្រព័ន្ធទុយយូបាញ់ទឹកនៅលើដំបូលអគារគ្រប់អគារទាំងអស់ ដើម្បីធ្វើការបញ្ចុះកម្ដៅនៅក្នុងអាគារជាបណ្ដោះអាសន្ន នឹងត្រូវតែធ្វើការកែលំអរឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធត្រជាក់អោយបានត្រឹមត្រូវ ដើម្បីធានាថាមានសុវត្តិភាព និងមានខ្យល់គ្រប់គ្រាន់។

ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានថ្លែងកោតសរសើរដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប.ស.ស ដែលបានយកចិត្តទុកដាក់ ជួយដល់កម្មករដែលរងការដួលសន្លប់ ដោយមិនមានកម្មករណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មករចំនួន ៧៣ នាក់បម្រើការងារនៅរោងចក្រ ស៊ី ហាវ ក្នុងខេត្តកណ្ដាល បានដួលសន្លប់ ចាប់តាំងពីថ្ងៃទី០៣ ខែមីនា មក ដោយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រការកោង, មណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-គុយវ៉េត។

លោកប្រធានមន្ទីរ បន្តថា៖ ក្នុងនាមក្រុមការងារចម្រុះបានតម្រូវឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ការងារទៀងទាត់ជូនផលកម្មករនិយោជិតគ្រប់ៗ នឹងត្រូវចូលធ្វើការវិញតាមក្រុម តាមវេនរៀងៗខ្លួន។