សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិអំពីកិច្ចការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកិច្ចប្រជុំពិនិត្យវាយតម្លៃ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ។








អ្នកទស្សនា: Views



 ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

15/08/2026


ភ្នំពេញ៖ បន្ទាប់ពីមានការប្រកាសនៅថ្ងៃនេះដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ថា អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។


កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច ដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។


នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែនសមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ្រត្រួតគ្នា។ ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខ ថាមពលក្នុងតំបន់។


រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។


គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។ អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។


ដោយពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្តីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ ៕

អ្នកទស្សនា: Views

 

សមត្ថកិច្ចនាំខ្លួនស្ត្រីអ្នកលក់ទូរស័ព្ទ ជេរប្រមាថទៅលើវីរកងទ័ពទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបាននាំខ្លួនស្ត្រីអ្នកលក់ទូរស័ព្ទ ឈ្មោះ ចិន្តា សុវណ្ណារី ដែលបានប្រើពាក្យពេជន៍មិនសមរម្យជេរប្រមាថទៅលើវីរកងទ័ពទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរនាំ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿង។

ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន។

ករណីនេះក៏ជាការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្តី ជាពិសេសលើបណ្តាញសង្គម ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលជាការប្រឈមមុខនឹងផ្លូវច្បាប់៕



អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង និងលោកអធិការនគរបាលទាំង១៣ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារចុះធ្វើរដ្ឋបាលចំហរស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។







អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦


ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៣០៦បណ្ណ នៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។