សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 នៅរសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក.ពស២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់
លោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរង ទទួលផែននគរ បាលការពារព្រំដែនគោក ជាតំណាង ចូលរួមកិច្ចប្រជុំក្រុមការងារនាំមុខ ដើម្បីពិនិត្យពិភាក្សា ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ នៃការរៀបចំពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកជ្រៃធំ ខេត្តកណ្តាល-ខាញ់ប៊ិន ខេត្តអាន យ៉ាង ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។








អ្នកទស្សនា: Views

 នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦


រាជធានីភ្នំពេញ៖ លោកវ៉ន ស៊ីថា ជំនួយការសមាគម តំណាងលោកនួន នីប្រធានសមាគមសារព័ត៌មានសុក្រឹត  និង លោកទូច សុភ័ក្រ្តអគ្គលេខាធិការរងសមាគម អញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)














អ្នកទស្សនា: Views

 សម្តេចបវរធិបតី  ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និងក្រុង នៅក្នុងខេត្តកណ្តាលចំនួន ៥រូប។ បើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេច ផ្ទេរភារកិច្ចអភិបាលស្រុកក្រុងចំនួន ៥រូប នៅខេត្តកណ្តាល មានដូចខាងក្រោម


១/លោក ថន សុខណ្ណា ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក។

២/លោក ឃឹម សំភារ ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម។

៣/លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។

៤/លោក អ៊ូច សៅវឿន ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកពញាឮុ។

៥/លោក លីវ វណ្ណថេង ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ។



អ្នកទស្សនា: Views

 វេទិកាពិភាក្សាទី៣ ក្រោមប្រធានបទ៖ កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ

(រាជធានីភ្នំពេញ)


ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦នេះវេទិកាពិភាក្សាទី៣ ក្រោមប្រធានបទ កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដោយមានការអញ្ជើញថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ព្រមទាំងមានវាគ្មិន៩រូប មកពីអង្គការ និងស្ថាប័ននានា ចូលរួមជជែកពិភាក្សា ដោយមានលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានស្ថាបនិកនៃឧទ្យានវានុវត្តន៍សង្គមអង្គរ ជាអ្នកសម្របសម្រួល។







អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំ លោក-លោស្រីស្នងការរង លោក-លោកស្រីនាយ-នាយរងការិយាល័យ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណស្នងការដ្ឋាន។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលយើងទាំងអស់បានខិតខំបំពេញការងារជំនាញប្រចាំថ្ងៃ រួមទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងក្រុងតាខ្មៅ ជូនថ្នាក់ដឹកនាំបានល្អប្រសើរ។
ជាមួយគ្នានេះដែរ លោកឧត្តសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ដូចខាងក្រោម៖
-ត្រូវប្រមូលផ្តុំនៅកន្លែងរង់ចាំទទួលបទបញ្ជា និងធ្វើការគ្រប់គ្រងវត្តមានឱ្យបានត្រឹមត្រូវច្បាស់លាស់
-កម្លាំងនគរបាលចរាចរណ៍ត្រូវបន្តអនុវត្តការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ ប៉ុន្តែហ្មត់ចត់ និងសីលធម៌ វិជ្ជាជីវៈ
-កម្លាំងនគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជាមួយក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងក្រុងតាខ្មៅ ឱ្យបានសស្រាក់សស្រាំ
-រាល់ការប្រើប្រាស់មធ្យោបាយរបស់អង្គភាព សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ។









អ្នកទស្សនា: Views

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ​ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ក្នុងសង្កាត់ទាំង៥ របស់ក្រុងក្រចេះ​ នៅក្រុងក្រចេះ ខេត្តក្រចេះ។ 


ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មាធិការគណបក្សខេត្ត, ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ សមាជិកគណៈកម្មាធិការគណបក្សក្រុងក្រចេះ​ ប្រធានភូមិទាំង១៩ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប្រមាណ២០០នាក់៕






នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦

អ្នកទស្សនា: Views


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ក្រុងតាខ្មៅ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ នៅសាលប្រជុំភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។