សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និងក្រុង នៅក្នុងខេត្តកណ្តាលចំនួន ៥រូប។ បើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេច ផ្ទេរភារកិច្ចអភិបាលស្រុកក្រុងចំនួន ៥រូប នៅខេត្តកណ្តាល មានដូចខាងក្រោម
១/លោក ថន សុខណ្ណា ឋានន្តរសក្កិឧត្តមមន្ត្រីថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក។
២/លោក ឃឹម សំភារ ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម។
៣/លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។
៤/លោក អ៊ូច សៅវឿន ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកពញាឮុ។
៥/លោក លីវ វណ្ណថេង ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ។


0 comments:
Post a Comment