សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ

(រាជធានីភ្នំពេញ)


នៅវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦​នេះ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា។


ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង ធ្វើឡើងតបតាមការអញ្ជើញ​របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជា​​​ណាចក្រ​កម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងត្រូវទទួល​បដិ​សណ្ឋារកិច្ចជាផ្លូវរដ្ឋដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម​ព្រះ​មហា​ក្សត្រនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។









0 comments:

Post a Comment