នៅព្រឹកថ្ងៃពុធ
៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដាក់បញ្ជាដល់កម្លាំងផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ក្រុងតាខ្មៅ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដាក់គោលដៅរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលបានឃាត់យានយន្ត (អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព) ចំនួន១២គ្រឿង ។
ថ្ងៃទី១ ជាការអប់រំណែនាំ សម្រាប់អ្នកមិនមានមួកសុវត្ថិភាពត្រូវទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់ ត្រូវឲ្យគ្រួសារយកមកពាក់ឲ្យ ទើបអនុញ្ញាតអោយបន្តដំណើរ និងធ្វើការសន្យាដោយប្រាកដថា ត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន រាល់ពេលធ្វើដំណើរលើដងផ្លូវ។










0 comments:
Post a Comment