សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

                    សេចក្តីជូនដំណឹង

ខ្ញុំបាទឈ្មោះ ន ខេម៉ា ជាម្ចាស់អង្គភាព ខេ អេច អឹម ធី វី ញូស៍

សូមជំរាបជូនដំណឹងដល់សម្ដេចទ្រង់ឯកឧត្តមលោកលោកស្រីអ្នកនាងកញ្ញា បងប្អូន ប្រិយមិត្ត ទាំងនៅក្នុងស្រុក ក្រៅស្រុក អោយបានជ្រាបថា

ខ្ញុំបាទសូបបញ្ឈប់ បុគ្គលិកអង្គភាពមួយរូបដែលមានឈ្មោះ ម៉ន រដ្ឋ

មានទូលនាទី អ្នកយកព័ត៌មាន  អត្តលេខសារព័ត៌មាន ID 08532/2026

មូលហេតុ មិនគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពសារព័ត៌មានយើងខ្ញុំ

សូមអគុណ។



អ្នកទស្សនា: Views

 ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។



អ្នកទស្សនា: Views

 -នាថ្ងៃពុធទី៦ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញាតឲ្យឯកឧត្តម សន សុផល អគ្គនាយក អញ្ជើញដឹកនាំមន្ត្រីជំនាញសហការជាមួយអន្តរក្រសួង ចុះពិនិត្យវាយតម្លៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនលើមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ និងមណ្ឌលផ្ទះរំចង់ (អង្គការម្លប់តាប៉ាង) ជាមួយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មណ្ឌលនៅខេត្តព្រះសីហនុ។

  -អញ្ជើញចូលរួមពីតំណាងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ,មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ,មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញដែលពាក់ព័ន្ធជាច្រើន។

  -ការចុះពិនិត្យវាយតម្លៃក្នុងគោលបំណងដើម្បីពិនិត្យលើការអនុវត្តចំពោះនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងស្វែងរកបញ្ហាដែលប្រឈម នៃការអនុវត្តរបស់មជ្ឈមណ្ឌលកំពង់ដំណើរការសព្វថ្ងៃ។ល។

 #ផ្សាយបន្ត..!