-នាថ្ងៃពុធទី៦ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញាតឲ្យឯកឧត្តម សន សុផល អគ្គនាយក អញ្ជើញដឹកនាំមន្ត្រីជំនាញសហការជាមួយអន្តរក្រសួង ចុះពិនិត្យវាយតម្លៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនលើមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ និងមណ្ឌលផ្ទះរំចង់ (អង្គការម្លប់តាប៉ាង) ជាមួយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មណ្ឌលនៅខេត្តព្រះសីហនុ។
-អញ្ជើញចូលរួមពីតំណាងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ,មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ,មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញដែលពាក់ព័ន្ធជាច្រើន។
-ការចុះពិនិត្យវាយតម្លៃក្នុងគោលបំណងដើម្បីពិនិត្យលើការអនុវត្តចំពោះនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងស្វែងរកបញ្ហាដែលប្រឈម នៃការអនុវត្តរបស់មជ្ឈមណ្ឌលកំពង់ដំណើរការសព្វថ្ងៃ។ល។
#ផ្សាយបន្ត..!














0 comments:
Post a Comment