សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 ចាប់បានហេីយជនដៃដល់ដែកាប់យុវជនម្នាក់ដាច់ក្បាលធ្លាក់ពីលេីស្មានិងម្នាក់ទៀតរងរបួស


ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន០៤នាក់នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់ យកមក






ប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា: ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំនែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា: ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់  ១នាក់និងរបួស១នាក់ធ្ងន់កម្លាំងបានបញ្ជូនទៅសង្គ្រោៈនៅមន្ទីពេទ្យ។
ចំពោះករណីនេះកម្លាំងជំនាញសហការជំនួញកម្លាំងកោសលវិច្ច័យកំពុង បន្តនីតិវិធី។ ជនសង្ស័យនិងអ្នកពាក់ព័ន្ធ  ជំនាញកំពុងសាកសួរ


អ្នកទស្សនា: Views

 ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ 


លោក រស់ ចំណាន ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពី៖

លោក ហែម ប្រសិដ្ឋ  ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា 

លោក សឿន សុផាន់  ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងបានចែកជូនគ្រឿងឧបភោគបរិភោគព្រមទាំងថវិការមួយចំនួន។


អំណោយដែលបានចែកជូនរួមមាន៖

 • អង្ករ

 • ភួយ    

 • មី       

 • ទឹកសុីអីវ

 • ទឹកត្រី  

 • ថវិការមួយចំនួន


ជូនដល់លោកយាយ សូត្រ ឃឿន អាយុ៧៦ឆ្នាំ មានជម្ងឺប្រចាំកាយ ដើរមិនរួច និងវង្វេង ដែលមានជីវភាពខ្វះខាត  ស្ថិតនូវភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល៕


#អរគុណសន្តិភាព

#កម្ពុជា #Cambodia #ខ្មែរ #khmer

#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

#សសបស #AAJP





អ្នកទស្សនា: Views

 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ដើម្បីសម្រេចចិត្តចុងក្រោយក្នុងការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងនៅទូទាំងប្រទេសកម្ពុជាដែលមានទីតាំងបុរាណដ្ឋាន។ 

—————————-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ដើម្បីសម្រេចចិត្តចុងក្រោយក្នុងការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ និងនៅទូទាំងប្រទេសកម្ពុជាដែលមានទីតាំងបុរាណដ្ឋាន។ 

នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិនិត្យពិភាក្សាលើករណីសំណើរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥។ 

#ការរៀបចំដែនដី #នគរូបនីយកម្ម #ការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី #កំណត់លក្ខខណ្ឌប្រើប្រាស់ដី តំបន់បេតិកភណ្ឌពិភពលោកអង្គរ #ទីតាំងបុរាណដ្ឋាន #ការកសាងហេដ្ឋារចនាសម្ព័ន្ធ #ភូមិឋានក្សេមក្សាន្ត #ទ្រនំសុភមង្គល #ការលើកកម្ពស់ជីវភាពរស់នៅ #អ្នកស្រុកអង្គរ​ #កអក