សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 សម្តេចធិបតី ជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ


យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤  ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។ 


យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ 


ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ 


ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យើងក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ។










អ្នកទស្សនា: Views

 នារីជនជាតិចិនម្នាក់មិនដឹកមានវិបត្តិអ្វីបានឡេីងឈរលេីបង្កានដៃស្ពានអាកាសអោបបង្គោលភ្លើងបំភ្លឺផ្លូវជាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅលេីស្ពានអាកាសមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។




ឃោឃៅណាស់ម្តាយបង្កើតសម្លាប់កូនខ្លូនឯង

អ្នកទស្សនា: Views

🔴ករណី “ឃាតកម្ម "ជនសង្ស័យជាម្តាយឈ្មោះអ៊ុយ ថាវី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ បានសម្លា.ប់កូនខ្លួនឯង ឈ្មោះ អ៊ុយ ស្រីហុងភេទស្រី អាយុ ៤ខែ ចំណុចបន្ទប់ជួលលេខ៧ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 20/10/2025📌





អ្នកទស្សនា: Views







លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អង្គការដៃគូជាសមាជិក និងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពក្រុមជនពិការខេត្តយកទ

អ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥


លោក រស់ ចំណាន ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងឲ្យសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានរៀបចំសកម្មភាពមនុស្សធម៌ តាមរយះស្នើសុំរបស់លោកស្រី សៀក ហុង ជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ សាខាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីក្រុមការងារដូចជា៖

-លោក អៀង ប៉ោ      ជាអនុប្រធាន 

-លោកស្រី ម៉ាក់ ដានី  ជាលេខាធិការ


បានចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារកងទ័ពដែលបានឈរជើងនូវជួរមុខចំនួន ៣គ្រួសារ និង២គ្រួសារទៀតជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតនៅក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


គ្រួសារទទួលអំណោយរួមមាន៖


១_ អ្នកស្រី ណយ ម៉ៅ រស់នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


២_ អ្នកស្រី ណយ ថេន រស់នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


៣_ អ្នកស្រី លៃ សាវឿនរស់នៅភូមិ​ស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


៤_ លោក សៀ ហម មានជីវភាពខ្វះខាត ស្ថិតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


៥_ អ្នកស្រី យឹម ណុប មានជីវភាពខ្វះខាត ស្ថិតនៅភូមិ​ត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


អំណោយដែលបានចែកជូនរួមមាន៖

 • អង្ករ    

 • មី        

 • ភួយ

 • ទឹកសុីអីវ

 • ទឹកត្រី  

សកម្មភាពនេះមានគោលបំណងដើម្បីជួយដល់សង្គមជាតិក៏ដូចជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល និងសម្តេចតេជោ ក្នុងការរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមានសមាជិកជាកងទ័ពក្នុងសមរភូមិជួរមុខនេះផងដែ។


#អរគុណសន្តិភាព

#កម្ពុជា #Cambodia #ខ្មែរ #khmer

#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

#សសបស #AAJP





អ្នកទស្សនា: Views

 ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះឲ្យ សសយករាជធានីភ្នំពេញ មានសោកស្តាយជាពន់ពេក ដែលឃើញការប្រមាថរបស់ប្រជាជនថៃមួយចំនួនមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនដទៃទៀតរបស់កម្ពុជា ដែលជាទង្វើមិនអាចទទួលបានយកបាន មានលក្ខណៈអសីលធម៌ អគុណធម៌ គ្មានភាពស៊ីវិល័យ ដោយប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។



អ្នកទស្សនា: Views

 ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋនិងចេញពីក្នុងរាជធានីភ្នំពេញ។


ឯកឧត្ដមលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥នេះ







អ្នកទស្សនា: Views

 ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះថែមទៀតនៅថ្ងៃចេញព្រះវស្សា 


នៅថ្ងៃចេញព្រះវស្សាស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៤,៤២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកកងមាស ស្រីសន្ធរ និងស្រុកបាធាយ នៃខេត្តកំពង់ចាម។ 


ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម