ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
លោក រស់ ចំណាន ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងឲ្យសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានរៀបចំសកម្មភាពមនុស្សធម៌ តាមរយះស្នើសុំរបស់លោកស្រី សៀក ហុង ជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ សាខាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីក្រុមការងារដូចជា៖
-លោក អៀង ប៉ោ ជាអនុប្រធាន
-លោកស្រី ម៉ាក់ ដានី ជាលេខាធិការ
បានចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារកងទ័ពដែលបានឈរជើងនូវជួរមុខចំនួន ៣គ្រួសារ និង២គ្រួសារទៀតជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតនៅក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
គ្រួសារទទួលអំណោយរួមមាន៖
១_ អ្នកស្រី ណយ ម៉ៅ រស់នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២_ អ្នកស្រី ណយ ថេន រស់នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៣_ អ្នកស្រី លៃ សាវឿនរស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៤_ លោក សៀ ហម មានជីវភាពខ្វះខាត ស្ថិតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៥_ អ្នកស្រី យឹម ណុប មានជីវភាពខ្វះខាត ស្ថិតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានចែកជូនរួមមាន៖
• អង្ករ
• មី
• ភួយ
• ទឹកសុីអីវ
• ទឹកត្រី
សកម្មភាពនេះមានគោលបំណងដើម្បីជួយដល់សង្គមជាតិក៏ដូចជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល និងសម្តេចតេជោ ក្នុងការរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារដែលមានសមាជិកជាកងទ័ពក្នុងសមរភូមិជួរមុខនេះផងដែ។
#អរគុណសន្តិភាព
#កម្ពុជា #Cambodia #ខ្មែរ #khmer
#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព
#សសបស #AAJP
0 comments:
Post a Comment