សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះថែមទៀតនៅថ្ងៃចេញព្រះវស្សា 


នៅថ្ងៃចេញព្រះវស្សាស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៤,៤២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។


ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកកងមាស ស្រីសន្ធរ និងស្រុកបាធាយ នៃខេត្តកំពង់ចាម។ 


ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម






0 comments:

Post a Comment