សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ឯកឧត្តម ជាវ តាយ អញ្ជើញទទួលអំណោយសប្បុរសធម៌ពីប្រធានសមាគម ស្បែកជើងកម្ពុជា

អ្នកទស្សនា: Views

 


កំពត: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជារួមមាន៖ អាវពេទ្យ(PPE) ២០០០ឈុត, ម៉ាស១ម៉ឺនបន្ទះ, ថ្នាំ បូរាណចិន ៤០០ប្រអប់ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នៅរដ្ឋបាលខេត្ត។



ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

អ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) បានអញ្ជើញធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ នៅថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

សន្និសីទនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូន (STOM Leaders) របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែកអ្នកចូលរួមពីប្រទេសកម្ពុជា រួមមាន៖ អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

គួរឱ្យដឹងផងដែរថា សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩ គឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលស្នើឡើងដោយភាគីជប៉ុន ក្នុងគោលបំណងសំខាន់ គឺដើម្បី (១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន រវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership Work Plan 2020-2021) ។ (២) ការលើកទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ ហើយផែនការសកម្មភាពទាំងនេះ នឹងដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ (19th ATM-Japan) ដែលប្រទេសកម្ពុជាធ្វើជាប្រធាននៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

នៅក្នុងសន្និសីទនេះដែរ បានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ ដែលបានស្នើឡើងដោយប្រទេសជប៉ុន គឺ (១) របាយការណ៍ទស្សនទានដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ (the Report under Proof of Concept on ICT Solution for Overloaded Vehicle Control) ។ (២) គោលការណ៍ណែនាំស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្មសម្រាប់ខ្សែច្រវាក់ភស្តុភារកម្មត្រជាក់ ក្នុងក្របខ័ណ្ឌអាស៊ាន -ជប៉ុន (ASEAN-Japan Guidelines of Certifications Audits for Cold Chain Logistics) ។ (៣) ការប្រើប្រាស់ទិន្នន័យធំសម្រាប់កែលម្អនូវការបន្លាស់ទី (Utilization of Big Data to Improve Mobility)។

ក្រោយពីបានពិនិត្យពិភាក្សាគ្នាយ៉ាងលម្អិត ដោយយល់ថា ការងារសំខាន់ៗទាំង៣ ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ។ ជាលទ្ធផល អង្គសន្និសីទបានឯកភាពជាគោលការណ៍ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗ ទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ ដែលកម្ពុជាធ្វើជាប្រធានទាំងពីរកិច្ចប្រជុំនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕


ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំកន្លែងបញ្ចុះ ឬបូជាសព ដោយជំងឺកូវីដ-១៩ មិនមានហានិភ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

អ្នកទស្សនា: Views

 



 ភ្នំពេញ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាល្ងាចថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយតាមរយៈ Video Conference មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ទៅតាមការណែនាំនេះ ឱ្យទទួលបានជោគជ័យ និងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឡើងឱ្យមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តន៍ឱ្យចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារទាំងនេះ ។

ឯកឧត្តម បន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដោះស្រាយ ។ កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តន៍បានល្អ ។ សពជាង ៧០០នាក់ហើយយើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩ ។ នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើង ដែលអនុវត្តន៍បានល្អលើវិធានការក្រសួងសុខាភិបាល ទាំងការវេចខ្ចប់សព និងការការពារខ្លួន ដោយគិតមកដល់ពេលនេះមានសពដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់ បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីរបស់យើង ធ្វើការបញ្ជាក់ឱ្យបានលម្អិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះ ឬបូជាសាកសព ។ ការលើកសពដាក់ក្នុងក្ដារមឈូស ដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរឱ្យពួកគាត់ស្លៀកសំលៀកបំពាក់ PPE ឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់ PPE ពិតជាទទួលបានជោគជ័យ មិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធន៍កន្លងមកនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ។ ការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវ ដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុក មុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាស នៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។

២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តន៍តាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាក សព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាសពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

និង៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចម្ងាយ ១,៥ម៉ែត្រ ពីគ្នា និងចម្ងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ ៕

ដោយសួស សំរិត, សម្រួលផ្សាយ៖ ksn-tvonline

អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោង សាងសង់ប្រព័ន្ធបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុងស្ទឹងសែន

អ្នកទស្សនា: Views

 


 កំពង់ធំ : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១  ឯកឧត្តម សុខ លូ អភិលបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុងស្ទឹងសែន នាថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១ នៅសាលាខេត្ត ។


រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

អ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង:  ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១  នៅព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាបត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមប្រជុំតាមរយៈប្រព័ន្ធវីដេអូ ZOOM នៅសាម៉ីអង្គភាព។

គួរបញញជាកើផងដែរថា កិច្ចប្រជុំនេះ នឹងមានការអនុម័តសេចក្តីព្រាង និងរបៀបវរៈចំនួន ០៤ដើម្បីលើកមកពិនិត្យ និងពិភាក្សា រួមមាន៖ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកកទី២៤ អាបត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង, ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ រយះពេល១២ខែ ( ឆ្នាំ២០២១-២០២២ ) និងសេចក្តីរាយការណ៍សង្ខេបរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង(គ.ក.ស.ក) និងបញ្ហាផ្សេងៗទៀត ៕


សប្បុរសជនបន្តប្រគល់ស្បៀង ជូនអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយជីវភាព ពលរដ្ឋប៉ះពាល់ពីជំងឺកូវីដ-១៩

អ្នកទស្សនា: Views

 


 បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១--អំណោយជាស្បៀងអាហារជាច្រើនត្រូវ បានសប្បុរជនប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយឧបត្ថម្ភជីវភាពប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍នេះ។

ពិធីប្រគល់ និងទទួលស្បៀងនេះបានធ្វើឡើងនៅព្រឹកថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដាឆ្នាំ ២០២១នេះ នៅសាលាខេត្តក្រោម វត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមមានអំណោយឧបត្ថម្ភឯកឧត្ដម ភ្លន់ ដារ៉ា មេបញ្ជាការរងភូមិភាគ៥ និងលោកជំទាវ អង្ករចំនួន ២.០០០គីឡូក្រាម, លោក ឡៅ ជីង ហួរ និងភរិយា ម្ចាស់ហាង ឡៅ ជីងហួរ លក់ម៉ូតូហុងដា ខេត្តបន្ទាយមានជ័យ អង្ករចំនួន ២.០០០គីឡូក្រាម, លោក ទៀ ហ៊ុយម៉េង និងភរិយា អាជីវករលក់គ្រឿងសំណង់ ក្រុងសិរីសោ ភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក តែ សុផល និងភរិយា អាជីវករលក់គ្រឿងអគ្គិសនី ក្រុងសិរីសោភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក និញ ទី និងភរិយា អាជីវករលក់ សម្លៀកបំពាក់ ក្រុងសិរីសោភ័ណ អង្ករចំនួន ១.០០០គីឡូក្រាម, លោក នូ ស៊ីថា ប្រធានសាខា គយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងភរិយា អង្ករចំនួន ៣.០០០គីឡូក្រាម និងលោក សៅ លន លោកស្រី គឹម តី អ្នកលក់គ្រឿងសម្អាង ផ្សារអូរអំបិល ទឹកបរិសុទ្ធសុទ្ធចំនួន ១០០យួរ ,ទឹកបរិសុទ្ធ Vital ចំនួន ០៥កេស, និងទឹកស៊ីវអ៊ីវចំនួន ៣០យួរ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងសូមថ្លែងអំណរគុណ និងសូមជូនពរឯកឧត្តម លោក លោកស្រីជាសប្បុរជនទាំងអស់តាមរយៈទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លា មួយនេះស្តែងឱ្យឃើញពីការគិតគូរនិងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិដោយ ឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈប្រទេសជាតិ បាននិងកំពុងជួបប្រទះគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ៕

ដោយ ឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

ឯកឧត្តម ស្វាយ សំអ៊ាងចុះសួរសុខទុក្ខ ផ្ដល់អំណោយ និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋ ចំនួន៥៨គ្រួសារ នៅស្រុកកោះញែក

អ្នកទស្សនា: Views


មណ្ឌលគីរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលកូវីដ-១៩ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន ជនពិការ គ្រួសារទីទ័លក្រ កុមារកំព្រា សរុបចំនួន៥៨គ្រួសារនិងសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន៣ ដែលជា អំណោយសប្បុរសជន។ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ឯកឧត្តម បានបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដើម្បីប្រមូលធនធានទាំងនេះមកដោះស្រាយបញ្ហាខ្វះខាត និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងនៅតាមទីជនបទដាច់ស្រយាល។ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សោម៉ាគ្រុប ដែលបានឧបត្ថម្ភអណ្ដូងទឹកស្អាតចំនួន ៣ ដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់ជនបទដាច់ស្រយាល ក្នុងស្រុកកោះញែក។ ការជួយឧបត្ថម្ភអណ្ដូងទឹកស្អាតនេះ ពិតជាបានបំពេញទៅតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនូវការឆ្លងជម្ងឺ មេរោគផ្សេងៗដោយសារតែការប្រើប្រាស់ទឹកមិនស្អាត។   ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង ២ចូលរួម ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវរាយការណ៍ជូនអាជ្ញាធរ ឬមន្ត្រីសុខាភិបាល ក្នុងករណីមានការសង្ស័យកើតជំងឺកូវីដ១៩។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋពេលនេះមានចំនួន ៥៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ ភួយ១ ក្រមា ១ សាប៊ូ ២ ដុំ ម៉ាស់ ៥ និងថវិកាមួយចំនួន៕


ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៧នាក់

អ្នកទស្សនា: Views

 



សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៧នាក់ ស្រី ៩នាក់ ក្នុងនោះកុមារា ០០នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ៣នាក់ ស្រី ២នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៧នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២០នាក់ ស្រី ៨នាក់ កុមារា ០០នាក់ កុមារី ០០នាក់ ( គ្មានរបាយការណ៍មក)។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ២៧នាក់ ស្រី ៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប 


សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា

អ្នកទស្សនា: Views

 



កណ្តាល: ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារ ពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា ខណៈអញ្ជើញជាអធិបតីកិច្ចប្រជុំ គណៈកម្មការជាតិប្រឆាំងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ពីក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។