សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ប្រវែងជាង៨៤គីឡូម៉ែត្រ ពីបាត់ដំបងដល់សិរីសោភ័ណ

អ្នកទស្សនា: Views




     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ បានអញ្ជើ ញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយឯកឧត្តមមិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានប្រកាសបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៥ខែ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែ កញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានអភិវឌ្ឍផ្លូវការពីរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋា ភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

     ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ឱ្យដឹងថា

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

    កំណាត់ផ្លូវពីបាត់ដំបងទៅក្រុងសិរីសោភ័ណ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាកំណាត់ ផ្លូវទី១ ក្នុងចំណោមកំណាត់ផ្លូវទាំង៣ នៃគម្រោងធ្វើឱ្យប្រសើរឡើង វិញផ្លូវជាតិលេខ៥ ចាប់ផ្តើមពីព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។

    ឯកឧត្តមស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា កំណាត់ផ្លូវទាំង៣នេះរួមមាន៖ កំណាត់ទី១ ស្ថិតនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%, កំណាត់ទី២ ស្ថិតភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥,២៥គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ និងកំណាត់ទី៣ ស្ថិតនៅភាគកណ្តា ល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយ ប៉ែត) មានប្រវែង ១៤៦,០៤គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ ៥៥% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

  កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ។

  កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះ សាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន ១០កន្លែង (លើផ្លូវមេ)។ គម្រោងនេះ បានរួម បញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦ កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣ កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ផ្លូវ ជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា -ថៃ) ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ ខេត្ត កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាង កក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គដែរ ៕

សូមអបអរសាទរ លោក ទេស វិបុល បានចូលកាន់តំណែងជាប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺរបស់លោកបានធូរស្រាល

អ្នកទស្សនា: Views

  



នេះបើយោងតាមលិខិតប្រគល់សិទ្ធិរបស់ លោក ហង្ស ចក្រា ប្រធានស្តីទីសមាគម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

លិខិតនោះបញ្ជាក់ថា ក្នុងនាមប្រធានស្តីទីសមាគម សូមជម្រាបជូន ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាទាំងអស់ ឲ្យបានជ្រាបថា ដោយស្ថានភាពជំងឺរបស់ លោក ទេស វិបុល មានភាពប្រសើរឡើង មានលទ្ធភាពអាចបន្តដឹកនាំសមាគមបម្រើផលប្រយោជន៍សមាជិកបន្តទៀតបាន ដូច្នេះ ខ្ញុំសូមប្រគល់សិទ្ធិដឹកនាំសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជូនលោកប្រធានវិញ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។





សម្ដេចតេជោ ហ៊ុន សែន គាំទ្រចំពោះបទឈប់បាញ់ និងការបញ្ឈប់រាល់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា

អ្នកទស្សនា: Views



 ភ្នំពេញ៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះបទឈប់បាញ់ និងការបញ្ឈប់រាល់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចបានចាត់ទុកថា ទង្វើទាំងនេះ គឺក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ (នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលចេញផ្សាយរបស់ក្រសួងការបរទេសនាយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា)។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តមនាយឧត្តមសនីយ៍ជាន់ ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តន៍បទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព,សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋ ភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣ ២០០ ០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០ ០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារ បរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ដារា


ឯកឧត្តម ហ៊ុន ម៉ានី ៖ សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ

អ្នកទស្សនា: Views

   


ឯកឧត្តម ហ៊ុន ម៉ានី ៖ ខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧ មករា) យើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកល ដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន។ សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ។ ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត ខ្ញុំសូមលើកយកទិដ្ឋភាពសុទិដ្ឋិនិយម ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗចំនួន ០៣ ដូចខាងក្រោម៖

១. ការរស់នៅក្នុង”គន្លងថ្មី”

តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតីនៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំនៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាន និងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។ 

២. កម្ពុជាជាប្រធានអាស៊ាន

សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថាជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។

៣. ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២

ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។

ជារួម ដូចដែលបានលើកឡើងនៅខាងដើម យើងនៅមានបញ្ហាសេសល់ច្រើនដើម្បីបន្តដោះស្រាយ មិនថាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែយើងមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វី ដែលដែលយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ សម្រេចបាននាពេលកន្លងមក ជាពិសេសការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។ យើងត្រូវនៅបន្តភាពសុទិដ្ឋិនេះនៅក្នុងឆ្នាំ២០២២នេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបានជាមួយគ្នា ទាំងអស់គ្នា ហើយមិត្តភក្តិបរទេសក៏នឹងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាននេះផងដែរ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា សម្រួលផ្សាយដោយ៖ dara


ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលដាក់ចេញគម្រោងអភិវឌ្ឍន៍ខេត្តចំនួន ៦៣គម្រោង

អ្នកទស្សនា: Views

   

 កណ្ដាល ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដោយវិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលបានអនុវត្តន៍គម្រោងអភិវឌ្ឍន៍ខេត្ត បានតែចំនួន១៨គម្រោង។ នៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាលហើយ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោង រួមមាន៖ គម្រោងក្នុងខេត្ត មានចំនួន០៦គម្រោង, ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង, ស្រុកកៀនស្វាយ មានចំនួន០៤គម្រោង, ស្រុកខ្សាច់កណ្តាល មានចំនួន០៤គម្រោង, ស្រុកកោះធំ មានចំនួន០៣គម្រោង, ស្រុកលើកដែក មានចំនួន០៣គម្រោង, ស្រុកអង្គស្នួល មានចំនួន០២គម្រោង, ស្រុកពញាឮ មានចំនួន០៥គម្រោង, ស្រុកស្អាង មានចំនួន ០៣គម្រោង, និង ក្រុងតាខ្មៅ មានចំនួន២៦គម្រោង៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា

រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រួតពិនិត្យលើការងាររដ្ឋបាល ការផ្តល់សេវាច្រកចេញ-ចូលតែមួយ ការងារស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម

អ្នកទស្សនា: Views

    


 ព្រះសីហនុ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា កិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ-ចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម របស់អង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែង របស់មន្ត្រីនៅទីចាត់ការរដ្ឋបាល និងអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ នាពេលកន្លងបានខិតខំប្រឹងប្រែងបម្រើសេវា ជូនប្រជាពលរដ្ឋ ។ ដូច្នេះយើងត្រូវ ពន្លឿនការផ្តល់សេវានេះឱ្យកាន់តែឆាប់រហ័ស ដែលអាចធ្វើទៅបាន និងបង្កើនប្រសិទ្ធភាពការផ្តល់ចរន្តសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដូចនេះមន្ត្រីរបស់យើងត្រូវទាមទារការយកចិត្តទុកដាក់បន្ថែមទៀត លើការងាររដ្ឋបាល ការងារបញ្ជូនឯកសារទៅកាន់មន្ទីរ អង្គភាពឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះការិយាល័យរបៀប ត្រូវធ្វើការត្រួតពិនិត្យឯកសារ និងការចុះលេខជូនអតិថិជនកាន់តែមានទំនុកចិត្ត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យើងជាមន្ត្រីត្រូវបំពេញការងារបម្រើប្រជាពល រដ្ឋ ដែលពួកគាត់មកស្នើសុំសេវានៅតាមច្រកចេញ-ចូលតែមួយរបស់យើង ឱ្យកាន់តែមានភាពជឿជាក់ ក្នុងការមកទទួលសេវានៅច្រកចេញ-ចូលតែមួយកាន់តែច្រើន ហើយនៅពេលខាងមុខប្រជាពលរដ្ឋមានការយល់ដឹង មកសុំសេវានៅច្រកចេញ-ចូលតែមួយរបស់យើងកាន់តែច្រើន ជួយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបន្ថែមថែមទៀតផង៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល

លោកជំទាវអភិបាលខេត្តប៉ៃលិន បង្ហាញភាពស្និតស្នាលនិងក្តីស្រឡាញ់ ហើយរួសរាយរាក់ទាក់ជាមួយភ្ញៀវទេសចរ នាថ្ងៃចុងសប្តាហ៍

អ្នកទស្សនា: Views

 

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ទោះបីជាមានការរវល់ មមាញឹកនឹងការងា ររដ្ឋបាលខេត្តយ៉ាងណាក៏ដោយ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឆ្លៀតឱកាសនាថ្ងៃឈប់សម្រាកចុងសប្តាហ៍ បានអញ្ជើញបូជាធូបទៀនថ្វាយលោកយាយយ៉ាត។ ក្រោយមកលោកជំទាវ ក៏បានបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយពុកម៉ែបងប្អូន មាមីង ដែលមកពីទីឆ្ងាយតាមបណ្តាខេត្តនានា ក្នុងដំណើរមកទស្សនាកំសាន្តរមណីយដ្ឋានក្នុងខេត្តប៉ៃលិន នាថ្ងៃសំរាកចុងសប្តាហ៍ ប្រកបដោយភាពរួសរាយរាក់ទាក់ ស្និតស្នាល និងថតរូបជាអនុស្សាវរីយ៍ជាច្រើនផងដែរ។  

លោកជំទាវអភិបាលខេត្ត ក៏ជួបសួរនាំរាក់ទាក់ដល់ភ្ញៀវទេសចរថា ៖ រយ:ពេលពេញ១ឆ្នាំកន្លងទៅនេះគឺឆ្នាំ២០២១ លោកជំទាវ ពិតជាមានការមមាញឹកយ៉ាងខ្លាំង ដោយដៃម្ខាងដឹកនាំមន្រ្តីប្រយុទ្ឋប្រ ឆាំងនឹងជំងឺកូវិដ ១៩ ការពាអាយុជីវិតប្រជាជនក្នុងខេត្តប៉ៃលិន ក៏ដូចជាប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ មួយចំនួន។ រីឯដៃម្ខាងទៀត ខិតខំប្រឹងប្រែងកសាងកែប្រែអភិវឌ្ឍខេត្តប៉ៃលិននៅលើគ្រប់វិស័យ ជាពិ សេសវិស័យទេសចរណ៍ធម្មជាតិ ដែលខេត្តប៉ៃលិនមានសក្តានុពលដ៏ល្អ អាចឱ្យប្រជាពលរដ្ឋរកចំណូល សម្រាប់ជីវភាពប្រចាំថ្ងៃ។

លោកជំទាវបន្តទៀតថា ក្នុងអារម្មណ៍ បើប្រៀបធៀបកាលពីមុន និងពេលបច្ចុប្បន្ន  បងប្អូនភ្ញៀវទេសចរណ៍ ដែលធ្លាប់បានមកលេងកំសាន្ត នៅក្នុងខេត្តប៉ៃលិន តែងកោតសរសើរមិនដាច់ពីមាត់ គ្រប់ម៉ាត់ថា ប៉ៃលិន ប្រែប្រួលលឿនណាស់ ក្នុងដំណើរស្រស់ស្អាតទៅមុខជានិច្ច ជាតំបន់ទេសចរណ៍ធម្មជា តិជាប់ព្រំដែនកម្ពុជាថៃ ដ៏ទាក់ទាញ ដែលមិនអាចរំលងបានឡើយ ។

   ដូច្នេះបើបងប្អូនប្រជាពលរដ្ឋពិតជាស្រឡាញ់ចូលចិត្តទេសភាពទឹកធ្លាក់ធម្មជាតិប៉ៃលិន ខាងយើងនឹងរីករាយស្វាគមន៍ទទួលគ្រប់ពេលវេលា។ តែក៏សូមចូលរួមបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច គ្រប់ពេលវេលាគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឡើងវិញនៃមេរោគកូវីដ ១៩ គ្រប់ប្រភេទផងដែរ។ លោកជំទាវក៏ជូនពរដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេ សទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន និងរកទទួលទានជោគជ័យគ្រប់ភារកិច្ច៕










កិច្ចប្រជុំពិនិត្យទីតាំង និងការងារការពារសន្តិសុខ សុវត្ថិភាព សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)

អ្នកទស្សនា: Views

    

 ព្រះសីហនុ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២រសៀលថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ និងការងារការពារសន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូមកពីបណ្តាប្រទេសនានា ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច ក្រុមការងារជំនាញពាក់ព័ន្ធ និងក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងគ្រួសារអាស៊ាន ដែលមានអាស៊ាន ១០ប្រទេស ក្នុងនោះក៏មានកិច្ចប្រជុំអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) អាស៊ានបូកឥណ្ឌា អាស៊ានបូក រុស៊្សី។ ក្រៅពីកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំជាមួយដៃគូរអង្គការទេសចរណ៍ពិភពលោក និងអង្គការអន្តរជាតិនានា ដែលមានការពាក់ព័ន្ធ និងក៏ជាការណាត់ជួបគ្នារវាងអ្នកលក់ និងអ្នកទិញ (Buyers and Sellers) ហើយអាស៊ានជាអ្នកលក់ (Sellers) អ្នករកស៊ីទេសចរណ៍ក្នុងអាស៊ានទាំង១០ និងត្រូវលក់ផលិតផលអាស៊ានទៅកាន់ពិភពលោក ហើយអ្នកដែលមកទិញផលិតផលពីពិពណ៌អាស៊ាន គឺមានមកពីគ្រប់ទិសទីនៃពិភពលោក មានមកពីផ្សារធំៗដូចជា អាល្លឺម៉ង់ អឺរ៉ុប ក្នុងក្របខ័ណ្ឌអាស៊ាន ។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន ដោយមានការសម្របសម្រួលពីអគ្គលេខាធិការអាស៊ានការរៀបចំវេទិកាអាស៊ាន ១០ឆ្នាំម្តង។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានពីរលើករួចមកហើយនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២ និង២០១២ តាមពិតកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២១ ក៏ប៉ុន្តែដោយ សារតែវិបត្តិជំងឺកូវីដ-១៩ យើងបានសុំសម្រួលជាមួយមិត្តភក្តិអាស៊ាន រំកិលមួយឆ្នាំមកធ្វើនៅខែមករា ឆ្នាំ២០២២ វិញ ។ នៅឆ្នាំ២០២៣ ត្រូវប្តូរឱ្យទៅប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវេទិកាអាស៊ាន ។

ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្វើជាប្រធានអាស៊ាផងដែរ។ ក្រៅពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កម្ពុជាក៏មានការជួបប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានជាច្រើនផ្នែកទៀត មានដូចជា ការជួបជុំរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌអាស៊ាន។ ដោយឡែកកម្មវិធីវេទិកាទេសចរណ៍អាស៊ានមានលក្ខណៈច្រើនជាងគេ មានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការរៀបចំកិច្ចប្រជុំនេះ គឺយកខែមករាដើមឆ្នាំ ជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងការជាន់ទៅនឹងបុណ្យចូលឆ្នាំចិន ព្រោះអ្នករកស៊ីខាងវិស័យទេសចរណ៍ត្រូវជួបជុំគ្នា ហើយកិច្ចប្រជុំអាស៊ានយកចន្លោះខែមករាជារៀងរាល់ឆ្នាំ ។

ឯកឧត្តម បានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ យើងក៏មានការព្រួយបារម្ភច្រើន ក៏ប៉ុន្តែបើយើងមិនធ្វើឆ្នាំនេះទេ គឺត្រូវរង់ចាំ ១០ឆ្នាំទៀត គឺធ្វើតាមវេនសមាជិកអាស៊ាន យើងត្រូវប្រឹងធ្វើទោះបីតូច ឬធំយ៉ាងណាក្តី យើងធ្វើឱ្យបានដោយប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាព (SOP) ជាចម្បង ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា យើងជ្រើសរើសខេត្តព្រះសីហនុ បើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ព្រោះខេត្តព្រះសីហនុ មានចក្ខុវិស័យ ជាខេត្តមានការអភិវឌ្ឍថ្មី ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍ មានកោះនិងឆ្នេរខ្សាច់សស្អាត ដែលជាជម្រើសល្អ ។ ទន្ទឹមនោះយើងគ្រប់គ្រងបាននូវសន្តិសុខ វិធានសុខាភិបាល កិច្ចប្រជុំវេទិកាអាស៊ាននឹងធ្វើការប្រកាសបើកទេសចរណ៍ឡើងវិញ ចំពោះទេសចរណ៍វ៉ាក់សាំង ។ យើងក៏ពង្រឹងគោលដៅខេត្តព្រះសីហនុតាមសួចនាកររបស់យើងផងដែរ ដោយមានជំនួយគោលនយោបាយ គោលការណ៍អមរបស់រាជរដ្ឋាភិបាល ក្នុងការសម្អាតគោលដៅក្រុងព្រះសីហនុ និងគោលដៅទេសចរណ៍ទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញ និងខេត្តសៀមរាប និងបណ្តាខេត្ត យើងបានខិត ខំធ្វើការងារនេះជាច្រើនខែកន្លងមកហើយជាមួយនឹងរដ្ឋបាលខេត្តព្រះ សីហនុ ។ ឯកឧត្តមបណ្ឌិត ក៏សូមថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការី បានខិតខំធ្វើការងារជាមួយជំនាញពាក់ព័ន្ធ ដើម្បីសម្អាតគោលដៅរបស់យើងទទួលបានលទ្ធផលល្អ យើងត្រូវគិតគូរពីវិធានសុវត្ថិភាពជាចម្បង។

កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ និងប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ផ្តើមចេញពីខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ គណៈធិបតីក៏បានអញ្ជើញទៅពិនិត្យទីតាំងបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កន្លែងតាំងពិព័រណ៍ផលិតផលអាស៊ាន និងទីតាំងមួយចំនួនទៀត ដើម្បីត្រៀមបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ទទួលជោគជ័យនាពេលខាងមុខ ។

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា មានប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៥ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន ១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន ៧ក្រុមហ៊ុន ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

អ្នកទស្សនា: Views


ភ្នំពេញ៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕សម្រួលផ្សាយដោយ៖ dara


ភ្ញៀវទេសចរជាង៥ម៉ឺននាក់ មកកម្សាន្ដឆ្លងឆ្នាំ សកលនៅតាមបណ្តោយឆ្នេរខ្សាច់ ក្នុងខេត្តព្រះសីហនុ

អ្នកទស្សនា: Views


 ព្រះសីហនុ :ភ្ញៀវទេសចរដែលបានមកកម្សាន្ដសម្រាប់ឆ្លងឆ្នាំសកល២០២១-២០២២ ដោយភ្ញៀវបានបោះ តង់ នៅ តាមបណ្តោយឆ្នេរខ្សាច់ និងតាមបណ្ដាកោះនានា ក្នុងខេត្ដព្រះសីហនុ ដើម្បីរង់ចាំឆ្លង ឆ្នាំ សកល មាន ចំនួនច្រើនកុះករ ដែលសរុបចំនួន ៥២ ៧១៧ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាម របាយការណ៍ របស់ មន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ ភ្ញៀវទេសចរសរុប ៥២ ៧១៧នាក់ កើនឡើង ៤៣,០៦ភាគរយ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤៩ ០៣៥នាក់ កើនឡើង ៣៨,៩៩ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៦៨២ នាក់ កើនឡើង ១៣៤,៥២ភាគរយ ។  ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តា កោះនានា ក្នុង ខេត្តព្រះសីហនុ មានចំនួន ២ ១៤៩ នាក់ កើនឡើង ០,៤៥ភាគរយ ក្នុងនោះភ្ញៀវជាតិ មាន ចំនួន ១ ៩៧៣ នាក់ កើនឡើង ៦,៦៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់ ថយចុះ ៣៧,៨០ ។ ចំណែក ភ្ញៀវទេសចរមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួន ៥០ ៥៦៨ នាក់ កើនឡើង ៦៥,១៣ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៧ ០៦២ នាក់ កើន ឡើង ៦០,៧៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៥០៦នាក់ កើនឡើង ១៦០,៦៦ ភាគរយ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត ព្រះសីហនុ បានដាក់ចេញនូវវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរនៅតាម បណ្តោយ ឆ្នេរសមុទ្រ និងតាមទីសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេស ចរជាតិ-បរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។ 

  លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា បុណ្យ ឆ្លងឆ្នាំសកល២០២១- ២០២២ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកក់ផ្ទះសំណាក់ និង សណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុពេញទាំងអស់ ក៏ប៉ុន្តែដោយឡែក សម្រាប់ បឹងហ្គាឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ លោកប្រធានមន្ទីរបន្ដថា នៅតាមបណ្តោយឆ្នេរខ្សាច់មាត់សមុទ្រ ភ្ញៀវទេសចរបាននាំគ្នាបោះតង់ ឬក្រាលកន្ទេលពេញ ដើម្បីរង់ចាំឆ្លងឆ្នាំសកលនៅក្រុង ខេត្ត ព្រះសីហនុ ប្រ កបដោយសុវត្ថិភាព ៕