សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានចូលរួមជាអធិបតីនិងពិធីសំណេះសំណាលក្នុងមីទ្ទិញអបអរសាទរទិវាវប្បធម៏ជាតិ!!!

អ្នកទស្សនា: Views

   


កណ្តាល៖ នារសៀល ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ !ឯកឧត្តមបានចូលរួមជាអធិបតី និងពិធីសំណេះសំណាល ក្នុងមីទ្ទីងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ដោយមានការយាងនិមន្តចូលរួម ពីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣ ស្ថិតនៅក្នុងបរិវេណវត្តពោធិមាស ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

"ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤" នាឱកាសពេលនេះ គឺជាការរម្លឹកដល់ឧបការគុណរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ដែលមានមនសិការសេ្នហាជាតិ និងស្មារតីស្រឡាញ់វប្បធម៌ជាតិ ស្ថិតនៅជានិច្ចកាល និងរីកដុះដាលក្នុងសា្មរតី និងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់រូប។ សូមយុវជនដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន ត្រូវចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សជានិច្ចនិរន្តរ៍៕































អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលត្រូវរងគ្រោះ ដោយខ្យល់កន្ត្រាក់

អ្នកទស្សនា: Views




កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះនាំយកអង្ករចំនួន ២០០គីឡូក្រាម មី ៤កេះ អាវរងា ៤អាវ មុង ៤ ជែលលាងដៃ ៨ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលត្រូវរងគ្រោះ ដោយខ្យល់កន្ត្រាក់។

គូសបញ្ជាក់ថាៈ ប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ដែលត្រូវរងគ្រោះ ដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះអស់ទាំងស្រុង ០១គ្រួសារ និងរបើកដំបូលចំនួន ០៣គ្រួសារ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ

អ្នកទស្សនា: Views

   



 កណ្តាល: ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ថ្ងៃ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និង អាជ្ញាធរក្រុង-ស្រុក ទាំង១១របស់ខេត្ត ។ 

 ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបម្រើសេវារដ្ឋបាល សេវាសាធារណៈឱ្យបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងថែមទៀត។ ឯកឧត្តម បានស្នើឱ្យគ្រប់បណ្ដាក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំពង្រឹងយន្តការភូមិ ឃុំ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។

 កម្លាំងសមត្ថកិច្ចត្រូវសហការគ្នាឱ្យបានស្អិតល្មួត ខិតខំធ្វើការងារឱ្យបានសកម្ម ដើម្បីឱ្យបទល្មើសនានាមានការថយចុះ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំសហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រាយបទល្មើសនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ 

អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹកនាំឱ្យមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ។ 

 ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានក្រើនរម្លឹកដល់មន្ទីរពាក់ព័ន្ធ ត្រូវគិតគូរពីបញ្ហាសំរាមដោយត្រូវណែនាំដល់បងប្អូនកម្មករ ក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមសហការដោយប្តូរឥរិយាបថ ពីការ បោះសម្រាមពាសវាលពាសកាល មកបោះចោលសំរាមចូលក្នុងធុងសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើខេត្តរបស់យើងមានសោភណ្ឌភាពស្អាត និង មាន បរិស្ថានល្អជានិច្ច ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 

ក្រោយរដ្ឋបាលក្រុងចុះណែនាំអាជីវករលក់ដូរលើដងផ្លូវញយដងមិនព្រមស្តាប់ ពេលនេះរដ្ឋបាលខេត្តប៉ៃលិនបន្តចុះណែនាំទាំងអាជីវករ និងម្ចាស់ផ្សារ បើមិនព្រមអាចមានវិធានការ

អ្នកទស្សនា: Views

 


  ខេត្តប៉ៃលិន ៖ គេដឹងហើយថា ការលក់ដូរនៅលើដងផ្លូវសាធារណ: ផ្លូវចូលផ្សារបង្កផលប៉ះពាល់ខ្លាំង ដល់សណ្តាប់ធ្នាប់សាធារណ: បាត់បង់សោភ័ណភាព នាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ខណ:រដ្ឋបាលក្រុងប៉ៃលិន ក៏បានចេញសេចក្តីប្រកាស និងចុះអប់រំណែនាំញយដងតែមិនព្រមស្តាប់ ដោយអាជីវករម្នាក់ៗ លើកឡើងថា ការលក់ដូរក្នុងផ្សារស្ងាត់អតិថិជនពេក លក់មិនដាច់ក៏នាំ គ្នាចេញមកលក់ដូរលើដងផ្លូវខាងក្រៅ ទើបរហូតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារក្រុង និងសង្កាត់ប៉ៃលិន ចុះណែនាំអាជីវករឱ្យត្រៀមខ្លួនចូលទៅលក់ដូរក្នុងផ្សារវិញ ព្រមទាំងណែនាំម្ចាស់ផ្សារឱ្យរៀបចំកន្លែងលក់ដូរ និងតូបសម្រាប់ទទួលអាជីវករផងដែរ។ 

  ក្នុងឱកាសចុះណែនាំដល់អាជីវករ និងម្ចាស់ផ្សារប៉ាហ៊ីជើង លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ៖ ជំហានដំបូងក្រុមការងាររដ្ឋបាលខេត្ត ចុះទៅពិនិត្យទីតាំងផ្សារប៉ាហ៊ីជើង (ហៅផ្សារ ជាងអូន) ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាមុនសិន ដើម្បីណែនាំម្ចាស់ផ្សារតុប តែងដាក់គ្រែតូប ធ្វើប្រព័ន្ធលូបង្ហូរទឹក សម្អាតបង្គន់អនាន័យ ព្រមទាំងកន្លែងចតម៉ូតូឱ្យបានត្រឹមត្រូវ ទើបក្រុមការងារនឹងអញ្ជើញអាជីវករ ដែលលក់ដូរលើទ្រូងផ្លូវ ឱ្យចូលទៅលក់ដូរនៅក្នុងផ្សារ។ លោកបន្តទៀតថា ក្រុមការងារក្រុង និងសង្កាត់ប៉ៃលិន ត្រូវតែចុះណែនាំដល់ម្ចាស់ផ្ទះ ដែលនៅជាប់នឹងដងផ្លូវចូលផ្សារ មិនត្រូវជួលឱ្យអាជីវករណាម្នាក់លក់ដូរនៅមុខផ្ទះរបស់ខ្លួនលើចិញ្ចើមផ្លូវសាធារណ:នោះឡើយ ព្រោះអាចនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ:។ ក្រោយពីណែនាំម្តងជាពីរដងឱ្យពួកគាត់រៀចំផ្សារ និងចូលទៅលក់ដូរខាងក្នុងផ្សារហើយ បែរជាមិនព្រមស្តាប់តាម រដ្ឋបាលខេត្តនឹងឱ្យក្រុមការងាររឹបអូសយកសម្ភារ:លក់ដូរម្ហូបអាហារ នំចំណី បន្លែផ្លែឈើ ទៅរក្សាទុកនៅឯសាលាក្រុង ធ្វើកិច្ចសន្យារាងចាល។ លើសពីនេះ បើសិនជាម្ចាស់ផ្សារមិនព្រមធ្វើតាម ខាងខេត្តនឹងដាក់ពិន័យទៅតាមផ្លូវ ច្បាប់ ព្រោះខាងខេត្តធ្លាប់ណែនាំជាច្រើនដងមកហើយ តែម្ចាស់ផ្សារមិនព្រមធ្វើតាម។ 

  បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ គង់ វណ្ណា ហៅមួង ជាម្ចាស់ផ្សារប៉ាហ៊ីជើង បានឱ្យដឹងថា ៖ ក្រោយពីទទួលបានការណែនាំពីគណ:អភិបាលខេត្តប៉ៃលិន គាត់នឹងសន្យារៀបចំកន្លែងលក់ដូរក្នុងផ្សារត្រឹមរយ:ពេល១សប្តាហ៍ប៉ុណ្ណោះឱ្យរួចរាល់ តែសំខាន់ កុំឱ្យអាជីវករនាំគ្នាចេញពីផ្សារទៅលក់ដូរនៅខាងក្រៅ នាំឱ្យផ្សារមានការស្ងាត់អាជីវករ និងអតិថិជនផងដែរ។ ប្រភពបន្តទៀតថា ការដាក់ជួលឱ្យអា ជីវករលក់ដូរ ក្នុងផ្សារតូបមួយតម្លៃចាប់ពី៣០០០០៛ ទៅ៦០០០០៛ ដោយយកថ្លៃភាស៊ីក្នុង១តូប៥០០រៀល ក៏សន្យា រៀបចំបំពាក់អំពូលភ្លើងអគ្គិសនី និងធ្វើអនាម័យបន្ទប់ទឹក កន្លែងទុកដាក់កាកសំណល់ឱ្យបានល្អ និងត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអាជីវករ និងអតិថិជនផងដែរ។ 

បើតាមអាជីវករបានឱ្យដឹងថា មូលហេតុដែលពួកគេចេញមកលក់ដូរក្រៅផ្សារ ដោយសារតែនៅ ខាងក្នុងផ្សារអត់មានលក្ខណ:ស្តង់ដា ដំបូលទាបពេក ហើយអត់មានអនាម័យ លុះអតិថិជនឃើញបែប នេះអត់មានអ្នកចូលទិញ ធ្វើឱ្យពួកគាត់បាត់បង់ចំណូលប្រចាំថ្ងៃ ក៏នាំគ្នារើតូបចេញទៅលក់ដូរលើទ្រូងផ្លូវតែម្តង។ តែបើម្ចាស់ផ្សាររៀបចំកន្លែងលក់ដូរ ព្រមទាំងធ្វើទីធ្លាលក់ដូរឱ្យសមរម្យ ពួកគាត់នឹងចូលទៅ លក់ទីនោះវិញ តាមការណែនាំរបស់អាជ្ញាធរខេត្ត។ 

សូមបញ្ជាក់ថា ៖ ក្រោយពីសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធនឹងករណីអាជីវករលក់ដូរនៅលើ ទ្រូងផ្លូវកាលពីពេលថ្មីៗកន្លងទៅ ខាងក្រសួង បានចេញលិខិតឱ្យខាងខេត្តចុះពិនិត្យមើល ដើម្បីរៀបចំ សណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយផងដែរ៕ ដោយ ៖ នាក់ ង៉យ











រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកណ្តាល

អ្នកទស្សនា: Views

  


កណ្តាល : ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្ត កណ្តាល នាព្រឹកថ្ងៃ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានល្អ តាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទ៖ បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ក៏បានជំរុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល ឱ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ។ ត្រូវចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នាក្នុងការកែប្រែមុខមាត់ខេត្តឱ្យកាន់តែមនការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឱ្យទទួលបានជោគជ័យថែមទៀត ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ដោយសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សារ៉ាត មានឋានន្តរស័ក្កិឧត្តម មន្ត្រី ថ្នាក់លេខ៥ ឱ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តកណ្តាល ជំនួសឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកណ្តាល ឱ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕ ដោយ ណយ នឿន (ប្រភណ:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

លោក សាយ សំអាល់ ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានសន្តប៉ូល

អ្នកទស្សនា: Views

      

តាកែវ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សំអាល់ បានចូលរួមក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន១១៤នាក់ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិត។ជាមួយគ្នាលោកបានក្រើនរម្លឹកដល់ យុវជនជំនាន់ក្រោយ ត្រូវតែត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន។

ថ្លែងបញ្ជាក់ទៅកាន់និស្សិតក្នុងពិធីនេះលោក សាយ សំអាល់ បានផ្តល់នូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២) ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាសម្រាប់ ៣ចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ៕