សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

នាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

អ្នកទស្សនា: Views

   (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕

បើកវគ្គបំប៉នសមត្ថភាពមន្ត្រីបច្ចេកទេស សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡា

អ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡាបានបើកវគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រយៈពេល០៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីសហព័ន្ធកីឡាជាតិនានា។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើឱ្យនាយកដ្ឋានជំនាញ ពង្រឹងលើការរៀបចំការប្រកួត ឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់។ ពីព្រោះថា តាមរយៈការបណ្តុះបណ្តាលនេះ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស ជារឿងចំបាច់សម្រាប់មន្ត្រីជំនាញនានា ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះឯកឧត្តម ក៏បានស្នើឱ្យមន្ត្រីទាំងអស់ ដែលចូលរួមវគ្គបំប៉ននេះ ត្រូវខិតខំក្រេបយកចំណេះដឹងឱ្យបានស៊ីជម្រៅ ដើម្បីយកទៅអនុវត្តន៍ការងារឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើន។ តាមរយៈវគ្គបំប៉នសមត្ថភាពនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានចាត់ទុកថា នេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការគោលដៅអភិឌ្ឍន៍រួមគ្នា ក្នុងខណៈដែលក្រសួងអប់រំ យុវជន និងកីឡាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន តាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស ការកែទម្រង់ការប្រកួត និងការពង្រឹងសមត្ថភាពសហព័ន្ធជាដើម។ ទាំងអស់នេះគឺជាចំណុចសំខាន់ ៗ ក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់ថ្ងៃខាងមុខ។ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ ។

ឯកឧត្តម ប៊ូ ជុំសេរី ក៏បានស្នើឱ្យមន្ត្រី យកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបំផុសស្មារតីកីឡាករ កីឡាការិនី យល់ដឹងពីសារធាតុហាមឃាត់ ក្នុងកីឡា ដូប៉ា។ បើកាលណា កីឡាករណាម្នាក់ប្រើប្រាស់ថ្នាំលើកកម្លាំង ឬប្រើប្រាស់ថ្នាំកាត់បន្ថយការឈឺចាប់ ក្នុងពេលប្រកួត គឺត្រូវគេដកមេដាយយកទៅវិញ ហើយវាបង្កឱ្យខូចកិត្តិយសខ្លួនឯង និងសង្គមជាតិទៀតផង។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថា គោលបំណងចម្បងនៃវគ្គបំប៉ននេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡា នៅតាមសហព័ន្ធកីឡា ក្នុងការរៀបចំឱ្យមានស្តង់ដារតាមតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក៏មានវាគ្មិនសំខាន់ៗជាច្រើនរូបបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ផងដែរ ៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ dara

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញា​ធរ​ពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ ដោះស្រាយរាល់​បាតុ​​ភាពអសកម្មនានា ក្នុងដំណើរ​ការ​បោះឆ្នោត

អ្នកទស្សនា: Views




ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​បញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានថ្លែងអំណរគុណ​ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង​ដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹតក្នុងវិជ្ជាជីវៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការលើកឡើងនេះ តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណរបស់គណៈបញ្ជាការសន្ដិ​សុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដែលចុះ​ហត្ថ​លេខាដោយសម្ដេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់​កម្លាំង​កាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកប​ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយ​ឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបណ្តាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈ​របស់ខ្លួន”។ សម្ដេចក្រឡាហោមបានលើកឡើងថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការ​ប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះ​ប្រ​ជាពលរដ្ឋ និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងគោរពតាមបទបញ្ជា និងនីតិវិធីនានា រួមចំណែក​ធ្វើ​ឱ្យការរៀបចំព្រឹត្ដិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្ដទៅរលូន សេរី ត្រឹមត្រូវ និង​យុត្ដិធម៌៕ដោយ ប៊ុនរិទ្ធ:សម្រួលដោយដារ៉ា

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដំណើរការល្អ សេរី និងយុត្តិធម៌

អ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។

ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕


សម្តេចក្រឡាហោម ស ខេង អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង

អ្នកទស្សនា: Views



(បាត់ដំបង): ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ បាន បើកជាផ្លូវការព្រឹកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា ឃុំ សង្កាត់ទូទាំងប្រទេសក្នុងអាណត្តិទី៥នេះ មានចំនួន ១ ៦៥២ ឃុំ សង្កាត់។ ចំណែកឯអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់វិញ មានសរុបចំនួន ១១ ៦២២ អាសនៈ។ ដោយឡែកប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤ ៩០៤ ៨៣២នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានសិទ្ធិស្មើៗគ្នា បោះឆ្នោតម្នាក់មួយសន្លឹកដូចៗគ្នា ដើម្បីបង្ហាញការគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ គិតចាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃ ស និងរហូតមកដល់ព្រឹកថ្ងៃបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនានេះ បរិយាកាសជារួមនៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យបោះឆ្នោតនីមួយៗបានបើកទ្វារទទួលប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោត ជាមួយនឹងវត្តមានអញ្ជើញមកបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលជាការបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋបានផ្ដល់ការគាំទ្រខ្ពស់ដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈយន្តការជ្រើសរើសមេដឹកនាំដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

សូមជម្រាបជូនថា កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥ដងរួចហើយរាប់ទាំងការបោះឆ្នោតនៅថ្ងៃនេះ។ ការបោះឆ្នោត កាលពីអាណត្តិទី១បានធ្វើឡើងកាលពីឆ្នាំ២០០២ និងជាបន្តបន្ទាប់នៅឆ្នាំ២០០៧, ឆ្នាំ២០១២, ឆ្នាំ២០១៧ និងឆ្នាំ២០២២នេះ។ តាមរយៈការបោះឆ្នោតនេះ ប្រជាពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំឃុំ សង្កាត់ខ្លួនដោយផ្ទាល់ជារៀងរាល់៥ឆ្នាំម្ដង ៕ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖dara


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ CDI ជួបសម្តែងការគួរសម

អ្នកទស្សនា: Views

    

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ហៅកាត់ថា CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារមួយចំនួន។

សូមបញ្ជាក់ថា លោក Andres Pastrana អញ្ជើញមកប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសង្កេតការណ៍លើដំណើការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនាស្អែកនេះ៕


លោក ឃួង ស្រេង ដឹកនាំហែក្បួនយុទ្ធនាការបញ្ចប់ឃោសនារកសម្លេងឆ្នោតនៅរាជធានីភ្នំពេញ ដោយមានសមាជិក និងប្រជាពលរដ្ឋចូលរួមជាង៣ម៉ឺននាក់

អ្នកទស្សនា: Views

  

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥។ សម្រាប់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំដង្ហែក្បួនឃោសនាក្នុងរូបភាពទ្រង់ទ្រាយធំសម្បើមដែល មានប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងសមាជិកបក្សចូលរួមប្រមាណជាង៣ម៉ឺននាក់។


ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។

ក្បួនដង្ហែត្រូវបានធ្វើឡើងតាមមហាវិថី តិរៈវិថី និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាមួយគ្នានេះ នៅតាមបណ្តាខណ្ឌទាំង១៤ខណ្ឌ ក៏បានដង្ហែក្បួនតាមមូលដ្ឋានរបស់ខ្លួនយ៉ាងកងរំពងដែលបង្ហាញឲ្យឃើញពីឋាមពលដ៏ខ្លាំងក្លារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនានេះ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញមានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន ៨៩៩.៦៨៨នាក់, ចំនួនការរិយាល័យបោះឆ្នោតសរុបមាន ២.១៩៧, ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន ២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន៦៨៩ការិយាល័យ, ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់មាន១៩ការិយាល័យ។

គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញ ក្នុងចំណោម១៧គណបក្ស ដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។

គណបក្សទាំង១១រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ, គណបក្សកម្ពុជាជាតិនិយម, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយះពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែបដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២១ ខែឧសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់ មិនអស់ឲ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាជនសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។

បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាពក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការឯកភាពជាតិហើយ រួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី អភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ ដូច្នេះយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គមក៏ដូចសិទ្ធសេរីភាពក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតជាដើម៕

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ពង្រឹងការអនុវត្តន៍ផែនការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីយ៉ាងច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

អ្នកទស្សនា: Views


មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានពង្រឹងការអនុវត្តន៍ផែនការ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីយ៉ាងច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលធានាបានលើការជំរុញកំណើនសេដ្ឋកិច្ច ឱកាសការងារជូនប្រជាពលរដ្ឋ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មន្ទីរបាន ខិតខំអនុវត្តផែនការគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ដោយបានសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃក្របខណ្ឌរូបវន្ត សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការប្រមូល ទិន្នន័យ សម្រង់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីកំណត់សក្តានុពល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងទិសដៅដំណោះស្រាយអំពីរដ្ឋបាលដីធ្លី ។

លោកបានបន្តថា មន្ទីរក៏មានការរៀបចំដែនដី នគរូបនីយកម្ម ការប្រើប្រាស់ដី ការគ្រប់គ្រងនិងការអភិវឌ្ឍន៍វិស័យសំណង់ រួមជាមួយ វិស័យពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លី ដែលត្រូវធ្វើសមាហរណកម្មជាមួយការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីធ្វើការ ព្យាករណ៍សូចនាករគន្លឹះ ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្ត ព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

 = « គឺយើងក៏បានរៀបចំអភិវឌ្ឍខេត្តព្រះសីហនុនេះ ដោយមានការរៀបចំជាកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុផងដែរ ដែលរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីចុះមករៀបចំពាក់ព័ន្ធជាមួយនឹងការងារទាំងនេះ គឺយើងក៏បាន លម្អិតតាំងពីសម្រង់ទិន្នន័យក្បាលដី ទាក់ទងជាមួយនឹងការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់រដ្ឋ តំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម ជាដើម ដើម្បីជាសូចនាករមួយឈានទៅដល់ការកំណត់ទិសដៅ ក្នុងការរៀបចំខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចគំរូពហុបំណង » ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ដល់ ខែឧសភាឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ បានវាស់វែងដីធ្លីបានចំនួន ៣០,៣៧១ក្បាលដី វិនិច្ឆ័យបានចំនួន ២៣,៧៣៧ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ២១,០០៥ ក្បាលដី គូរក្បាលដី បានចំនួន ២៩,៥៧០ ក្បាលដី បិទផ្សាយនិងបញ្ចប់ការបិទផ្សាយបានចំនួន ១៥ ភូមិ ស្មើនឹង ១៦,៣៦៩ ក្បាលដី ចេញប័ណ្ណបានចំនួន ១១,៥៦៧ ក្បាលដី ៕






ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងអំណរគុណ ចំពោះលោក គី សុខលីម និង លោក លាង ដឺលុច ដែលបានតែងនិពន្ធសៀវភៅ ដ៏មានអត្ថប្រយោជន៍ និងអត្ថន័យល្អៗ

អ្នកទស្សនា: Views


 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងអំណរគុណ ចំពោះ លោក គី សុខលីម និង លោក លាង ដឺលុច ដែលបានតែងនិពន្ធសៀវភៅដ៏មានអត្ថប្រយោជន៍ និងអត្ថន័យល្អៗ ដើម្បីទុកជាឯកសារសម្រាប់សិក្សាស្រាវជ្រាវ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងឱកាសទទួលជួបលោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានថ្មីៗ និង លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអេឡិចត្រូនិកThmey Thmey នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងអំណរគុណ ចំពោះ លោក គី សុខលីម និង លោក លាង ដឺលុច ដែលបានតែងនិពន្ធសៀវភៅ ដ៏មានអត្ថប្រយោជន៍ និងអត្ថន័យល្អៗ ទាំង៣ ចំណងជើង រួមមាន ៖ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» «អ្នកថែអង្គរ» និង «ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល» នេះឡើង សម្រាប់អ្នកសិក្សាស្រាវជ្រាវ បានអានយល់ដឹងបន្ថែម ជាចំណេះដឹងថ្មីៗ។


ឯកឧត្តមបានបញ្ជាក់ថា សៀវភៅទាំង ៣ ចំណងជើងសរុប៣០ក្បាលនេះ នឹងចែកទៅអគ្គនាយកដ្ឋានទាំង ៥ និង ទុកជាឯកសារ នៅបណ្ណាល័យ ក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះដែរ លោក គី សុខលីម បានឱ្យដឹងថា ចំពោះខ្លឹមសារនៃសៀវភៅនីមួយៗ ក្នុងនោះមាន សៀវភៅ«ក្ដីសង្ឃឹម ហ៊ុន ម៉ានី» គឺបាននិយាយពីបេសកកម្មរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកបន្តវេនម្នាក់ ដែលបង្ហាញពីចំណាប់អារម្មណ៍នាពេល បច្ចុប្បន្ន និងទៅអនាគត ហើយដែលបានរំលេចនៅក្នុងសៀវភៅនេះ។

 សៀវភៅ «អ្នកថែអង្គរ» បានសរសេរពីកិច្ចការរបស់ ប្រជាពលរដ្ឋ ដែលបានថែរក្សាវប្បធម៌នៅអង្គរវត្ត ប្រជាពលរដ្ឋធ្វើស្រែ ចម្ការ នៅជុំវិញអង្គរ ព្រោះកិច្ចការងារនេះ ក៏ចូលរួមថែរក្សា វប្បធម៌ ប្រពៃណី ផងដែរ ។ 


បន្ទាប់មក មានអ្នកជួសជុលប្រាសាទអង្គរតែម្តង មានន័យថា គាត់ព្យាបាលថ្ម បោចស្មៅចេញពី ប្រាសាទ ហើយសៀវភៅអ្នកថែអង្គរ មានជាង ២០០ ទំព័រ និយាយពីជីវិតរបស់អ្នកថែអង្គរចំនួន១៧នាក់ ចំណែកសៀវភៅ «ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល» បាននិយាយពីអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន ចាប់ពីឆ្នាំ២០២០ ដល់


 ២០២៥ ថាតើសង្គមកម្ពុជាយ៉ាងដូចម្ត៉េច ដែលមានរឿងរ៉ាវនានាទាក់ទងបញ្ហាសង្គម ឧទាហរណ៍ថាតើ ហេតុអ្វី ក្មេងចូលចិត្តលេង Facebook ? តើការលេងFacebookច្រើននាំឲ្យមានបញ្ហាដែរ ឬអត់ ? និងធ្វើដូចម្តេចដើម្បីអាចចៀសផុតពីបញ្ហាគ្រឿងញៀន ។


សូមបញ្ជាក់ថា សៀវភៅទាំង ៣ នេះ បាននិយាយច្រើនពី វប្បធម៌ ប្រពៃណី នយោបាយ និង សង្គម ផងដែរ ដើម្បីទុកជាឯកសារ សម្រាប់អ្នកសិក្សា៕