សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ព្រឹកនេះ សម្តេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាSEA Games-AsEAN Para Games ឆ្នាំ២០២៣

អ្នកទស្សនា: Views



   នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡ ដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥត សំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងពិធីរាប់ថយក្រោយ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាSEA Games-AsEAN Para Games ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា រួមជាមួយឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា។

      ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ព្រមទាំងឥស្សរជនជានខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ នឹងធ្វើឱ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារនិងកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពិភព លោកមកលើកម្ពុជាបន្ថែមទៀត។

   សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងតាមរយ:សុន្ទរកថាស្វាគមន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ជាជំនួយរបស់រដ្ឋាភិបាលចិនប្រមាណ១៦០លានដុល្លារ និងជា

សមិទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា។

     សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងគឺដើម្បីត្រៀមសម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Gam es) លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

     សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡ ដ្ឋានមរតកតេជោ ដែលមានឯកឧត្តមវ៉ាងយីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីខែ កញ្ញាកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដែលមានសារសំខាន់ដែលយើងមានពហុកីឡដ្ឋានជាតិថ្មីមួយទៀត ដើម្បីត្រៀមទុក ជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។

   នេះជាសមិទ្ធផលជាតិថ្មី ដែលកើតមាននៅក្នុងប្រទេសយើងក្រោមដំបូលសុខសន្តិ ភាព។ ទីនេះមិនត្រឹមតែជាកន្លែងហាត់លេងកីឡា ឬប្រកួតកីឡានោះទេ តែក៏ជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ។

   សូមរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ មានទំហំផ្ទៃដីជាង ៨៥ហិកតានេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណា ក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

    កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ អាច​ផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និង​អាច​ជ​ម្លៀ​សទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតី​កើតឡើង​៕

អភិបាលខេត្ត ឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំង ស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ

អ្នកទស្សនា: Views

កណ្ដាល :ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និង ធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ០៨ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នារសៀលថ្ងៃ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំងនេះ ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និង ជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ។ 


 ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និង ការធ្វើអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរ៉ែ ការធ្វើលើសដែនអាជ្ញាប័ណ្ណ និង ការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារចម្រុះខេត្ត បានចុះធ្វើការពិនិត្យនៅរណ្ដៅដីចំនួន ០៨ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានរកឃើញថា ម្ចាស់ទីតាំងរណ្ដៅដីចំនួន ០៨នេះ គ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និង ដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ 


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និង ឆាប់រហ័ស។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើស ពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃសេវា លើការចេញអាជ្ញាប័ណ្ណ ឯកឧត្តមនឹងស្នើដល់ម្ចាស់អាជីវកម្ម ត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ឱ្យគណៈកម្មការចម្រុះ ត្រូវបន្តចុះពិនិត្យ ដល់ទីតាំងរណ្ដៅដី ទាំងអស់នៅក្នុង ភូមិសាស្ត្រខេត្តកណ្ដាល សំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និង បង្កើនបង់ពន្ធសួយសារចូលរដ្ឋ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara

   


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំគណៈបញ្ជាការឯកភាពខេត្ត ប្រជុំរៀបចំសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១

អ្នកទស្សនា: Views

 

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា “ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើជាងឆ្នាំមុនៗទៀត។លោកជំទាវ ថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ។ក្នុងនោះលោកជំទាវបានរៀបចំផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបេក្ខជន ជាពិសេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ លោកជំទាវបានឲ្យមន្ទីរសុខាភិបាល រៀបចំក្រុមគ្រូពេទ្យសម្រាប់វាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានបន្ទប់ត្រៀមបម្រុងសម្រាប់បេក្ខជនមានបញ្ហាសុខភាពជាដើម។


លោកជំទាវ បានបន្ថែមទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះសូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ កងកម្លាំងការពារសន្តិសុខ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡង នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ នេះប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។


នាឱកាសនោះដែរ លោកជំទាវ មានបង្ហាញពីការកង្វល់ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ បន្ថែមពីនេះទៅទៀត លោកជំទាវ ក៏បានរៀបចំឲ្យមានកន្លែងផ្ញើរកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង ដោយមានការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ ជាមួយគ្នានេះដែរលោកជំទាវអំពាវនាវឲ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ។ទន្ទឹមនឹងនេះដែរលោកជំទាវ បានចាត់ឲ្យក្រុង-ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់ អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ ២៥,២៦ និង២៧ ខែធ្នូ ឆ្នាំ២០២១នេះ។


យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា មណ្ឌលប្រឡងសរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២១៧នាក់ ដោយមានថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្ស ថ្នាក់វិទ្យាសាស្ត្រសង្គម០១មណ្ឌល ដែលមានទីតាំងស្ថិតនៅ វិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។









ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ នៅភូមិត្រពាំងគា ឃុំជើងគោ

អ្នកទស្សនា: Views

   


ព្រះសីហនុ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបា លខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ មានទីតាំងដីនៅតំបន់នោះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ។ ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការការពារ និងអភិរក្សតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះផងដែរ ដើម្បីប្រយោជន៍ដល់វិស័យទេសចរណ៍សម្រាប់អ្នកស្រុកព្រៃនប់ ។ បច្ចុប្បន្នទីតាំងនេះមានព្រៃលិចទឹកជាច្រើនប្រភេទព្រៃកោងកាងចម្រុះ ដូចជា៖ កោងកាង ក្បាញ បើស ឈើជ័រ ។ល។ ស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២ ។

ឯកឧត្តម គួច ចំរើន បានគាំទ្រគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ព្រោះកំពង់ផែនេះអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនបម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសប្រជានេសាទក្នុងសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រៃលិចទឹក នៅក្នុងតំបន់នេះឱ្យនៅគង់វង្ស។ ការបង្កើតកំពង់ផែទេសចរណ៍នេះ មានផលប្រយោជន៍ជាច្រើនចំពោះសេដ្ឋកិច្ច ក៏ដូចជាប្រជានេសាទក្នុងសហគមន៍មូលដ្ឋាន ពួកគាត់អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗមកលក់ជូនភ្ញៀវទេសចរ ។ ម្យ៉ាងទៀតបងប្អូនប្រជានេសាទក្នុងសហគមន៍ ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរទៅទស្សនកិច្ចតំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់លោកឧកញ៉ាជាម្ចាស់សំណើត្រូវធ្វើការសិក្សាពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន នៃគម្រោងសាងសង់ផែទូកទេសចរណ៍នេះ ដោយធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែប និងសម្រស់ទាក់ទាញភ្ញៀវទេសចរ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ ដែលជាតំនប់អូកូទេសចរណ៍ធម្មជាតិ សម្រាប់សហគមន៍ និងប្រជាពលរដ្ឋស្រុកព្រៃនប់ អាចបង្កើតមុខរបរជាច្រើនបន្ថែមទៀតពីវិស័យទេសចរណ៍គ្មានផ្សែងនេះផងដែរ ។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ក្រុមការងារជំនាញ បានឱ្យដឹងថា ការសាងសង់ផែទូកទេសចរណ៍ ជាលក្ខណៈផែទូកតូចៗ ពុំបង្កឱ្យស្ទះដល់រំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ។ ដោយឡែកតំបន់នេះរឹតតែធ្វើឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅតំបន់នេះ កាន់តែច្រើននាពេលខាងមុខ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara


សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

អ្នកទស្សនា: Views

 

ភ្នំពេញ :ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបលើកទី ៦៦ឆ្នាំ ជាថ្ងៃដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)។ សម្ដេចតេជោបន្តថា អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN) គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ចេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឱ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្ដេចតេជោក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ​ កុសល

ឯកឧត្តម ហោ ណាំហុង លើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី រាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ

អ្នកទស្សនា: Views


ភ្នំពេញ ៖ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី រាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ ដែលជាមោទនភាពជាតិនិងប្រជាជនកម្ពុជា។

ក្នុងឱកាសបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលចាត់ទុកថា ការងារអប់រំកាយ និងកីឡា ជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាង សង្គម»។តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ កាយនិងកីឡា និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេស ការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម ហោ ណាំហុង ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយ មកជូនជាតិបន្ថែមទៀត និងធ្វើឱ្យអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ ដើម្បីជំរុញឱ្យវិស័យកីឡារាំកម្ពុជាកាន់តែរីកចម្រើនទទួលបានជោគជ័យថ្មីៗថែមទៀត ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋ អាចយកកូនមកចូលហាត់រៀនកីឡារាំបន្ថែម ដើម្បីសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមចូលរួម បន្តឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នាដើម្បីកីឡា ឆ្ពោះទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លឹប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។ ការប្រកួតនេះ បានដំណើរការក្រោមការ ឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់។

សាលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១

អ្នកទស្សនា: Views

  ភ្នំពេញថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១សាលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១



ការប្រណាំងកង់ភ្នំជុំទី១ ទាញអ្នកចូលរួមច្រើនកុះករមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំ

អ្នកទស្សនា: Views



ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី១ ដែលធ្វើឡើងនៅឯភ្នំជាលកាលពីពេលថ្មីៗនេះ ទទួលបានអ្នកចូលរួមប្រកួត និងទស្សនាយ៉ាងច្រើនកុះកររហូតជាង ១៥០០​នាក់ ដែលចំនួននេះមិនធ្លាប់មានក្នុងរយៈពេល ១៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះទេ។ នេះបើតាមការបញ្ជាក់របស់លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។

ក្រោយបញ្ចប់ការប្រណាំងជុំទី១ លោក Pierre Yves Catry បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលព្រឹត្តិការណ៍នៃការប្រណាំងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង និងពិតជាធំបំផុតមិនធ្លាប់មានពីមុនមក។»

បើតាមលោក Pierre អ្នកចុះឈ្មោះចូលរួមការប្រកួតមានចំនួន ៤៧៨នាក់ ក៏ប៉ុន្តែអ្នកប្រណាំងភាគច្រើនមកជាមួយគ្រួសារ និងជាមួយអ្នកគាំទ្រ បូករួមជាមួយអ្នកទស្សនាផ្សេងទៀត ធ្វើឲ្យចំនួនសរុបនៃអ្នកចូលរួមច្រើនបែបនេះ។

ជាមួយគ្នានេះដែរ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឩបត្ថម្ភផ្តាច់មុខព្រឹត្តិការណ៍នេះ ក៏បានលើកឡើងដែរថា កម្មវិធីប្រណាំងកង់ភ្នំនេះគឺជាព្រឹត្តិការណ៍កម្សាន្តបែបសុខភាពដ៏ល្អមួយ ស្របជាមួយនឹងការបន្តកើនឡើងនៃភាពពេញនិយមនិងប្រជាប្រិយភាពនៃការជិះកង់។

អ្នកស្រី គង់ កុសល បានបន្ថែមថា ខ្មែរ ប៊ែវើរីជីស នឹងបន្តឩបត្ថម្ភការប្រកួតជុំទី២ និងជុំទី៣បន្ថែមទៀត ហើយក៏បានលើកទឹកចិត្តឲ្យពលរដ្ឋធ្វើការចូលរួមកម្មវិធីនេះឲ្យបានច្រើន។ ជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រែកលៀប ចំណែកឯជុំទី៣នឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២១ នៅគិរីរម្យ។

កីឡាករល្បីម្នាក់ឈ្មោះ ហេង បានមានចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះគឺមានភាពអធិកអធមមែនទែន។​ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំណាយគ្រប់បែបយ៉ាង ដើម្បីឲ្យបងប្អូនបានមកចូលរួមឲ្យស្គាល់ថាកីឡាជិះកង់នេះមានបទពិសោធខុសប្លែកយ៉ាងណា ក្នុងស្ថានភាពផ្លូវភ្នំ ផ្លូវរាប និងស្ថានភាពផ្សេងៗទៀត។ និយាយជារួម ការជិះកង់លក្ខណៈកីឡានេះ វាមានសារៈសំខាន់ខ្លាំងណាស់»។

ចំណែកឯកីឡាករមួយរូបទៀត លោក ទូច គន្ធន់ បានស្នើសុំឲ្យមានការបង្កើតកម្មវិធីនេះទៀត ដើម្បីឲ្យយុវជនចូលរួមឲ្យបានខ្លាំងក្លា ដែលផ្តល់ផលល្អមួយផ្នែកដល់សុខភាពផងដែរ។