សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងស្រះទឹកខាងជើង ដែលជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត

អ្នកទស្សនា: Views

សៀមរាប :ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុល រចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងនាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ថា ក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការ ជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំង ស្រះទឹកខាងជើង ដែលជារចនាសម្ព័ន្ធមួយ នៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ក្នុងការទាក់ ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងក្នុងរយៈពេល២ឆ្នាំក្រោយ។

រូបថត៖ AKP-សៀមរាប


0 comments:

Post a Comment