សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញទៅទស្សនកិច្ចនៅស្ថាប័នសារព័ត៌មានចិន AP Times

អ្នកទស្សនា: Views

 ភ្នំពេញ:កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថាប័នសារព័ត៌មានភាសាចិន AP TIMES (Asia Pacific Times) ស្ថិតនៅអគារពាណិជ្ជកម្ម ហេងហ៊ី ជាន់ទី ៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តបតាមការអញ្ជើញរបស់លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាល AP Times នៃក្រុមហ៊ុន East Alliance International Culture Media Co., ltd នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ 

ក្នុងឱកាសនោះ សារព័ត៌មាន AP Times ក៏បានឧបត្ថម្ភអង្ករ ៥តោន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺនេះ ព្រមទាំងគ្រោះធម្មជាតិផ្សេងៗ។

រូបថត៖ ខឹម សុវណ្ណារ៉ា







0 comments:

Post a Comment