សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និង​សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ នាំយកអំណោយឧបត្ថម្ភដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ជនភៀសសឹក និងវីរៈកងទ័ពនៅសមរភូមិមុខ


ភ្នំពេញ៖ ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ 


សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និង សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖

-  អង្ករ - មី - ទឹកត្រី - ទឹកស៊ីអ៊ីវ -​ អាវរងារ - ភួយ - ទឹកសុទ្ធ និងសម្ភារៈ មួយចំនួនទៀត ប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ (សាលាក្រុង)។


សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការជួយផ្គត់ផ្គង់ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ក៏ដូចជាវីរៈកងទ័ពដែលកំពុងឈរជើងការពារជាតិមាតុភូមិយ៉ាងក្លាហាននៅតំបន់ជួរមុខ។


អំណោយទាំងនេះដោយមានការចូលរួម និងឧបត្តមពី៖


- ឯកឧត្តម បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម និងលោកជំទាវ


- លោក ហែម ប្រសិដ្ឋ ប្រធានស្តីទី សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និងសមាជិក


-លោក រស់ ចំណាន ប្រធានស្តីទី សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងសមាជិក


- លោកស្រី ប្រាក់ សុខហៀង និងក្រុមគ្រួសារ


ការចូលរួមបរិច្ចាគនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែករបស់ប្រជាជនខ្មែរ ក្នុងគ្រាដែលមានតម្រូវការចាំបាច់ ជាពិសេសការគិតគូរដល់សុខទុក្ខរបស់កងកម្លាំងជួរមុខ និងជនរងគ្រោះដោយសារសង្គ្រាម៕


ជាចុងបញ្ចប់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម បណ្ឌិត និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកានៃសមាគមទាំង២ និងក្រុមគ្រួសារសប្បុរសជនទាំងអស់ សូមជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ជាមួយគ្នានេះ ក៏សូមជូនពរដល់បងប្អូនកងទ័ពនៅសមរភូមិមុខ សូមមានសុខភាពល្អ រឹងមាំ សុវត្ថិភាព និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ដើម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិយើង។


#កម្ពុជាត្រូវការសន្តិភាព #CambodiaNeedPeace #JusticeForCambodia #TruthfromCambodia #CambodiaNeedsPeace #JusticeForCambodia #Thailandfirefirst #AgaintThaiInvation

#អរគុណសន្តិភាព

#កម្ពុជា #Cambodia #ខ្មែរ #khmer

 #ព័ត៌មាន #news

#សសបស #AAJP #សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព


0 comments:

Post a Comment