មេគយចល័ត•មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុក.!
21/01/2026
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានអោយដឹងថា មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងប្រើតួនាទី និងអំណាចប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ដោយឡែកមេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន គ្មានន៎ណា ហ៊ានប៉ះពាល់ឡើយដោយ សារមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបក្រុមលោកគយៗទាំង នោះហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
ហេតុនេះទើបក្រុមគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន សាងភាពល្បីល្បាញខាងប្រព្រឹត្តពុករលួយយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ សហការគ្នារវាងមេគយចល័តបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណ ភាពចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះឡើយ!ទាំងនេះហើយសបញ្ជាក់អោយឃើញថាជាប្រភពចំណូលដ៏សំខាន់របស់មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដែលល្បីល្បាញខ្លាំងខាងប្រព្រឹត្តពុករលួយ?ទំនិញដែលឈ្មួញតូចធំនាំចូលតាមច្រកមួយនេះ បង់ពន្ធប្រមាណ45ទៅ50ភាគរយតែប៉ុណ្ណោះ ហើយក្រៅពីនោះឈ្មួញបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកជាពិសេសមេគយចល័តនិងមេគយច្រកទ្វារយ៉ាងត្រជាក់ចិត្ត ។
ចំណែកឈ្មួញ និងអាជីវករតូចតាចដែលនាំចូលទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែរនោះត្រូវមេគយច្រកទ្វារនិងមេគយចល័ត គាបយកលុយលើតុក្រោមតុស្រេចតែចិត្តហើយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ ។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានឲ្យដឹងទៀតថា ក្រុមឈ្មួញសម្រុកនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃជាប្រភពចំណូលដ៍ធំរបស់មេគយចល័តនិងមេគយច្រកទ្វារ ដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ។
ហេតុនេះហើយសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលបើកដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយ មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនប្រើអំណាចនិងតួនាទីប្រមូលលុយលើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអ្វីទាំងអស់។ដូច្នេះសូមឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ នូវភាពមិនប្រក្រតីរបៀបពុកលួយរបស់មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងបក្សពួក ក្រោមការគ្រប់គ្រងរបស់លោក ស៊ុន ឆាយ មេសាខាគយនិងរដ្ឋាករខេត្តតាកែវ៕
ពាក់ព័ន្ធនឹងការខាងលើ អង្គភាពយើងខ្ញុំធ្វើការលកាបកស្រាយ ពីភាគគី ស្ថាប័ន ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន រិៈគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុៈញុងបំបែកបំបាក បុគ្គលស្ថាប័ត ឬអង្គភាពមួយណាឡើយ ព្រមទាំងរងចាំទទូ
សូមអរគុណ
បើចង់ចូលអានពត៌មានទាន់ហេតុការណ៏ សូមចុចចូល
www.khmtvnews.com.kh
ទំនាក់ទំនងផ្សាយតាមរយះលេខ តេឡេក្រោមខាងក្រោម
016384484/0315566570









0 comments:
Post a Comment