រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក និងសមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាល ផ្តល់ការណែនាំ និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សទាំងពីរសង្កាត់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដោយឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក្នុងការពង្រឹងការងារនយោបាយ និងការដឹកនាំនៅថ្នាក់មូលដ្ឋាន។








0 comments:
Post a Comment