សូមស្វាគមន៍ www.khmtvnews.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកន ខេម៉ា / ទីស្នាក់ការកណ្តាល៖ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល / ទំនាក់ទំនង Tele: 016384484 ...
អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុនផេង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល។








អ្នកទស្សនា: Views

 នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា


ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២៦  នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ សមាសភាពចូលរួម៖
-លោក-លោកស្រី ស្នងការរង
-លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។










អ្នកទស្សនា: Views









 រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិក និងសមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាល ផ្តល់ការណែនាំ និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សទាំងពីរសង្កាត់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។


ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដោយឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក្នុងការពង្រឹងការងារនយោបាយ និងការដឹកនាំនៅថ្នាក់មូលដ្ឋាន។

អ្នកទស្សនា: Views























 លោកអភិបាលរង ប៉ាង លីដា លោកបញ្ជាក់ប្រាប់ថាលោកមិននៅក្នុងម៉ាស៊ីនត្រជាក់សុខចិត្តមកនៅហាលថ្ងៃចុះស្ដារលូកាយសំរាម ក៏ប៉ុន្តែលោកមិនមែនជាមន្ត្រីសំរាមនោះឡើយ


ភ្នំពេញថ្ងៃទី 17 ខែកក្កដាឆ្នាំ 2026

លោកអភិបាលរង ប៉ាង លីដា លោកបញ្ជាក់ប្រាប់ថា

លោកមិននៅក្នុងម៉ាស៊ិនត្រជាក់សុកចិត្តមកនៅហាលថ្ងៃចុះស្តារប្រឡាយលូសំរាម ក៏ប៉ុន្តែលោកមិនមែនជាមន្ត្រីសំរាមនោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការធ្វើដើម្បីសង្គមជាតិយើង ហើយការខិតខំប្រឹងប្រែងរបស់លោកគឺដោយសារការចង្អុលបង្ហាញពីរលោកអភិបាលខណ្ឌពោធិសែនជ័យ ជាពិសេស ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផងដែរទើបបានជោគជ័យដល់ថ្ងៃនេះ។

អ្នកទស្សនា: Views

                    សេចក្តីជូនដំណឹង

ខ្ញុំបាទឈ្មោះ ន ខេម៉ា ជាម្ចាស់អង្គភាព ខេ អេច អឹម ធី វី ញូស៍

សូមជំរាបជូនដំណឹងដល់សម្ដេចទ្រង់ឯកឧត្តមលោកលោកស្រីអ្នកនាងកញ្ញា បងប្អូន ប្រិយមិត្ត ទាំងនៅក្នុងស្រុក ក្រៅស្រុក អោយបានជ្រាបថា

ខ្ញុំបាទសូបបញ្ឈប់ បុគ្គលិកអង្គភាពមួយរូបដែលមានឈ្មោះ ម៉ន រដ្ឋ

មានទូលនាទី អ្នកយកព័ត៌មាន  អត្តលេខសារព័ត៌មាន ID 08532/2026

មូលហេតុ មិនគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពសារព័ត៌មានយើងខ្ញុំ

សូមអគុណ។



អ្នកទស្សនា: Views

 ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។